ស្វែងរកពួកយើង:

Samsung បញ្ចេញនូវទូរទស្សន៌ឆ្លាតវៃ QNX9D និង QN90D QLED បំពាក់អេក្រង់ទំហំ 98-អ៊ីង ហើយនិងប្រើឈីប NQ4 AI Gen2

ដោយ

Koun Jab Luffy

18 មីនា 2024 04:28 ល្ងាច

អាន 3 នាទី

Article image
Samsung បាននឹងកំពុងវាយលុកទីផ្សារស្មាតធីវីជាមួយនឹងការបញ្ចេញលក់នូវស្រឡាយស្មាតធីវីម៉ូដែល Neo OLED TV ដែលប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មីចុងក្រោយ Mini-LED  Technology។ មួយម៉ូដែលក្នុងចំនោមម៉ូដែល Neo LED TV គឺជាស្មាតធីវីដែលមានអេក្រង់ទំហំធំបំផុតដល់ទៅ 98-អ៊ីង។
ម៉ូដែលស្មាតធីវីកំពូលនេះ បានបំពាក់នូវបន្ទះឈីប AI ស៊េរី NQ4 AI Gen 2 ដែលប្រើនូវប្រព័ន្ធ 20 AI neural networks ដើម្បីជួយបង្កើនកម្រិតគុណភាពរូបភាព និងទំហំមាតិកាកម្រាន្តបានច្បាស់អស្ចារ្យដល់កម្រិត 4K។ បន្ថែមពីនេះជាមួយមុខងារ Quantum dot បាននាំមកនូវគុណភាពទឹកពណ៌ដ៏រសរវ៉ើក ជាមួយកម្រិតពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។ ហើយបន្ទះអេក្រង់ 98-អ៊ីង ដ៏ធំមហិមារបស់ Neo QLED TV ក៏ទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ពីគុណភាពទឹកពណ៌ពីស្ថាប័ន PHANTOM Color Certification ថែមទៀតផង។
ជាងនេះទៅទៀតអេក្រង់របស់ Neo QLED TV ទំហំ 98-អ៊ីង ក៏មានគាំទ្រនូវមុខងារ Neo Quantum Dot HDR+ ដែលផ្តល់នូវកម្រិតគុណភាព contrast និងសាច់ detail នៃរូបភាពបានកាន់តែខ្ពស់ ខណៈ HDR Brightness Optimizer ជួយក្នុងកំនត់កម្រិតពន្លឺ ឬកម្រិតពន្លឺ  ambient lighting បានកាន់តែប្រសើរបំផុត។ បន្ថែមពីនេះ ក៏មានភ្ជាប់នូវមុខងារ Field Enhancement Pro និង Automatic HDR Image Quality Reconstruction ដែលអាចធ្វើការ Upscale មាតិកាកម្រាន្តធម្មតាទៅកម្រិតគុណភាព HDR ថែមទៀតផង។
ហើយអ្វីដែលពិសេស គឺមានមុខងារ  AI-power game សម្រាប់ធ្វើការកំនត់ក្នុងការលេងហ្គេម រួមនឹងមុខងារ  FreeSync Premium Pro technology ដើម្បីកាត់បន្ថយកម្រិតព្រាលបែកនៃគុណភាពហ្គេម ក៏ដូចជាមុខងារ Light Picture Synchronization ជាដើម។ Samsung QNX9D និង QN90D QLED TV មានបំពាក់នូវប្រព័ន្ធ Speaker បំពងសំឡេងប្រភេទ three-dimensional sound ដែលគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos និងប្រព័ន្ធមុខងារគ្រប់គ្រងឧបករណ៍ប្រើប្រាស់ឆ្លាតវៃក្នុងផ្ទះជាមួយប្រព័ន្ធ SmartThings hub។
សម្រាប់ម៉ូដែល QNX9D series គឺបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Neo QLED Technology ដែលមានជម្រើសទំហំចាប់ពី 65-អ៊ីង , 75-អ៊ីង និង 85-អ៊ីង ហើយទាំងបីជម្រើសទំហំអេក្រង់នេះ គឺមានបំពាក់នូវប្រព័ន្ធមុខងារប្រើប្រាស់ដូចគ្នានឹង 98-inch ដែរ ក្នុងនោះរួមមានបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ Quantum Dot Mini LED display, ប្រព័ន្ធបន្ទះឈីបឆ្លាតវៃ NQ4 AI Gen2 processor, កម្រិតបង្ហាញ 4K ជាមួយល្បឿន 120Hz refresh rate។ បច្ចេកវិទ្យាទឹកពណ៌កម្រិត 14-bit HDR technology ជាមួយ PHANTONE Color ជាដើម។
Article image
ជាមួយគ្នានេះ Samsung QNX9D Series ក៏មានបំពាក់មកនូវប្រព័ន្ធបំពងសំលេងកម្រិត 70W 4.2.2ch speakers ដែលគាំទ្របច្ចេកវិទ្យាសំឡេង  dynamic audio, Q Symphony technology ដែលអាចធ្វើការភ្ជាប់ជាមួយនឹង Samsung Soundbar ហើយនិង Tizen Smart System ទៀតផង។ ហើយអ្វីដែលពិសេស ស្មាតធីវីស៊េរីថ្មីដ៏ទំនើបអស្ចារ្យនេះ ក៏គាំទ្រការបញ្ជាដោយសំឡេងដោយប្រើនូវមុខងារ Bixby voice assistant ថែមទៀតផង ដែលផ្តល់ឲ្យការប្រើប្រាស់កាន់តែមានភាពទំនើបថែមមួយកម្រិតទៀត។ ទោះជាយ៉ាងណា Samsung មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃដែលត្រូវចេញលក់នៅលើទីផ្សារសម្រាប់ស្មាតធីវីស៊េរីថ្មីរបស់ខ្លួននៅឡើយទេ ប៉ុន្តែ យើងអាចនឹងបានដឹងក្នុងពេលឆាប់ៗខាងមុខនេះ៕
Samsung បញ្ចេញនូវទូរទស្សន៌ឆ្លាតវៃ QNX9D និង QN90D QLED បំពាក់អេក្រង់ទំហំ 98-អ៊ីង ហើយនិងប្រើឈីប NQ4 AI Gen2