ស្វែងរកពួកយើង:

Samsung បញ្ចេញ Gaming Monitor អេក្រង់ OLED ល្បឿន 500Hz Refresh Rate ដំបូងបំផុតនៅលើពិភពលោក

ដោយ

Koun Jab Luffy

16 សីហា 2025 10:26 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics ប្រចាំនៅសហរដ្ឋអាមេរិក ទើបតែប្រកាសជាផ្លូវការនូវម៉ូនីទ័រ Odyssey OLED G6 G60SF ដែលជាម៉ូនីទ័រលេងហ្គេម OLED ដំបូងបំផុតរបស់ពិភពលោក មានបំពាក់នូវល្បឿន refresh rate 500Hz រួមជាមួយនឹងម៉ូនីទ័រអេក្រង់គែមកោងថ្មី 2 ទៀត រួមមានម៉ូដែល Odyssey G7 series ទំហំ 37-អ៊ីង និង 40-អ៊ីង។ សូមជំរាបថា ក្រុមហ៊ុន Samsung ធ្លាប់ដាក់បង្ហាញនូវម៉ូនីទ័រ OLED G6 នេះ នៅក្នុងព្រឹត្តិការណ៍ CES 2025 ហើយក្រោយមកក៏បន្តមានវត្តមាននៅក្នុងទីផ្សារនៃប្រទេសជាច្រើនទៀតនៅអាស៊ីដូចជាប្រទេសសិង្ហបុរី ថៃ វៀតណាម និងម៉ាឡេស៊ីផងដែរ។ ។ ពេលនេះ ម៉ូនីទ័រ 27-អ៊ីង QHD នេះ អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកបានហើយ។
Samsung Odyssey OLED G6 ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់ជាមួយនិងកញ្ចក់ដែលមានបច្ចេកវិទ្យា QD-OLED គាំទ្រល្បឿន 500Hz refresh rate និងកម្រិតឆ្លើយតប 0.03ms response time ហើយនិងអាចបង្ហាញចេញបាន QHD (2560 x 1440) resolution។ នៅលើម៉ូនីទ័រ ក៏ត្រូវបានក្រុមហ៊ុន Samsung ដាក់អោយទ្រទ្រង់ទៅលើ Nvidia G-Sync ហើយនិង AMD FreeSync Premium Pro ផងដែរ។ អេក្រង់នេះ ក៏ទទួលបានវិញ្ញាបនបត្រ VESA DisplayHDR True Black 500ហើយវាមានកម្រិតពន្លឺដល់ទៅ 1,000 nits។
Article image
បន្ថែមពីក្រុមហ៊ុន Samsung ក៏បានផ្តោតទៅលើសមត្ថភាពនៃការលេងហ្គេមរយៈពេលយូរដែលក្នុងនោះក៏មានបច្ចេកវិទ្យា OLED Safeguard+ ទៀតផង។ ប្រព័ន្ធនេះ ប្រើប្រាស់នូវ Dynamic cooling អមជាមួយនឹង Pulsating Heat Pipe, Brightness modulation algorithms, screen savers និង logo detection ក្នុងការកាត់បន្ថយទៅលើបញ្ហាផ្សេងៗដែលកើតមាននៅលើអេក្រង់របស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន Samsung ក៏ផ្តល់នូវការធានាដល់ទៅ 3 ឆ្នាំ។
អេក្រង់នេះ ក៏ទ្រទ្រង់ទៅលើ Pantone Validation និងកម្រិត 99% DCI-P3 color gamut  ហើយមានការទ្រទ្រង់ទៅលើ  2,100 Pantone-certified colors ក៏ដូចជា 110 SkinTone shades ផងដែរ។ ជាពិសេស ក្រុមហ៊ុន Samsung ក៏មានបន្ថែមនូវបច្ចេកវិទ្យា Glare Free technology ក្នុងការកាត់បន្ថយទៅលើ Reflections ដែលអាចធ្វើអោយអេក្រង់នេះនៅតែប្រើប្រាស់បានទោះបីជាមានពន្លឺឆ្លងកាត់ក៏ដោយ។
Article image
Samsung Odyssey OLED G6 នេះ មានបច្ចេកវិទ្យា CoreSync និង CoreLighting+ technology ក្នុងការបង្កើនទៅលើ ambient lighting effects ទៅលើអេក្រង់នេះកាន់តែប្រសើរ។ សម្រាប់រន្ធភ្ជាប់ទំនាក់ទំនងនោះ វាមាន2x HDMI 2.1 ports, 1x  DisplayPort 1.4, USB Type-A ports និង headphone jack ។ Odyssey OLED G6 អាចរកទិញបាននៅលើវេបសាយ Samsung.com ផងដែរ៕