
កម្មវិធី ស្ទ្រីម បានក្លាយជាវិធីមួយដ៏ពេញនិយមបំផុតនៅក្នុងការបង្កើតទៅលើមាតិកាជាច្រើន។ ទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ ស្ទ្រីម ជាច្រើនទៀត គឺពិតជាសំខាន់មែនទែនហើយវាក៏មានការកើនឡើងទៅលើ OTT platforms ផងដែរ។
នៅក្នុងរបាយការណ៍អំពីឧបករណ៍ ស្ទ្រីម នៅលើទូរទស្សន៍ និងវីដេអូនៅក្នុងប្រទេសចំនួន 27 របស់ Strategy Analytics បានទម្លាយថា ក្រុមហ៊ុន Samsung មិនមែនត្រឹមតែនាំមុខនៅក្នុងទីផ្សារស្ទ្រីមនោះទេ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការ Tizen ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៅក្នុងសេវាកម្មស្ទ្រីមនេះផងដែរ។

តាមការបញ្ជាក់របស់ Strategy Analytics បានបន្ថែមថា ក្រុមហ៊ុន Samsung គឺជាម៉ាកយីហោនាំមុខគេទៅលើផ្នែកស្ទ្រីមនេះសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះនៅក្នុងប្រទេសចំនួន 27 ជាមួយនឹងឧបករណ៍ប្រើប្រាស់ចំនួន 14%។ ចំណាត់ថ្នាក់លេខ 2 និងលេខ 3 នោះគឺជាក្រុមហ៊ុន Sony និង LG ដែលមានចំណែកទីផ្សារចំនួន 12% និង 8% ។ ក្រុមហ៊ុន Hisense, TCL និង Amazon ជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានចំណែកទីផ្សារចំនួន 5% និងក្រុមហ៊ុន Nintendo និង Microsoft ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានចំណែកទីផ្សារចំនួន 4%។

សម្រាប់ក្រុមហ៊ុនចំណាត់ថ្នាក់លេខ 6 នោះគឺមានម៉ាកយីហោចំនួន 7 នោះគឺ Skyworth, Google, Vizio, Sharp, Roku, Philips និង Xiaomi ដែលមានចំណែកទីផ្សារ 3% ។ សម្រាប់ម៉ាកយីហោលេខ 7 នោះគឺ Apple, Changhong, Panasonic និង Konica ដែលមានចំណែកទីផ្សារ 2% ។ សម្រាប់ចំណាត់ថ្នាក់លេខ 9 នោះគឺក្រុមហ៊ុន Haier, Toshiba និង Insignia ដែលមានចំណែកទីផ្សារ 1% ៕
