
ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ Counterpoint Research បានឲ្យដឹងថា Samsung គឺជាក្រុមហ៊ុនដែលមានការនាំចេញ និងលក់ស្មាតហ្វូនដាច់បំផុតក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ 2023។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានឈរនៅលំដាប់កំពូលតារាងជាលើកដំបូង ក្រោយពីដំណែងកំពូលនេះបានក្រុមហ៊ុនគ្រប់គ្រង់ដោយ Xiaomi អស់រយះពេល 6 ឆ្នាំមកហើយ។ ទោះជាយ៉ាងណាសម្រាប់ស្មាតហ្វូនម៉ាក Redmi និង Poco របស់ Xiaomi ហាក់នៅរក្សាបានទីផ្សាររឹងមាំ និងរក្សាតំណែងកំពូលសម្រាប់ស្មាតហ្វូនដែលលក់ដាច់បំផុតសម្រាប់ត្រីមាសទី 4 នៃឆ្នាំ 2023 ដោយក្តោបបានចំនែកទីផ្សារសរុប 18.3%។
សម្រាប់ការនាំចេញស្មាតហ្វូនសរុបនៅតែដដែលសម្រាប់ឆ្នាំ 2023 ដែលមានចំនួនប្រហែល 152 លានគ្រឿង។ ដោយនៅឆមាសទីមួយ តួរលេខមានការប្រកួតប្រជែងសម្រាប់ឧស្សាហកម្មស្មាតហ្វូនទាំងមូល ប៉ុន្តែ នៅក្នុងឆមាសទីពីរនៃឆ្នាំ 2023 ទីផ្សារបានចាប់ផ្តើមងើបឡើងវិញ ដោយសារតែការគាំទ្រដោយស្មាតហ្វូន 5G និងការលក់ពិធីបុណ្យប្រសើរជាងការរំពឹងទុក។

Counterpoint ក៏បានបង្ហាញផងដែរថា ការនាំចេញរបស់ Apple ក្នុងប្រទេសឥណ្ឌាបានលើសពី 10 លានជាលើកដំបូងមិនធ្លាប់មាន។ បើតាមអ្នកវិភាគ និងស្រាវជ្រាវល្បីឈ្មោះលោក Shubham Singh បានលើកឡើងថា Samsung បានចាប់យកចំនែកទីផ្សារជាមួយនឹងការធ្វើទីផ្សារយ៉ាងខ្លាំងនៅតាមបណ្តាហាងលក់រាយ ហើយនិងទទួលបានការគាំទ្រខ្លាំងសម្រាប់ស្មាតហ្វូន Galaxy A-Series របស់ខ្លួន។
Vivo បានឡើងលំដាប់ទីពីរជាមួយនឹងវិធីសាស្រ្តរចនាបែប CMF នៃស្មាតហ្វូន vivo V29 Series រួមនឹងការដំណើរការទីផ្សារយ៉ាងល្អជាមួយនឹងម៉ូដែល vivo T-Series នៅតាមបណ្តាហាងលក់រាយផងដែរ។ ចំនែក Xiaomi ទទួកបានគ្រប់គ្រង់ទីផ្សារបានយ៉ាងល្អនៅអំឡុងខែតុលាដល់ខែធ្នូដោយសារតែការចេញលក់ស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃ ជាពិសេសស្មាតហ្វូនម៉ាក POCO និង Redme ទទួលបានការគាំទ្រខ្លាំង ដែលបានជួយឲ្យ Xiaomi ក្លាយជា Top Brand នៅត្រីមាសចុងក្រោយនៃឆ្នាំ 2023។

ហើយក្រុមហ៊ុន Apple ក៏បាននឹងកំពុងជួយជម្រុញផ្នែកទីផ្សារស្មាតហ្វូន Premium Segment របស់ប្រទេសឥណ្ឌាកាន់តែមានកំណើនកើនឡើងខ្លាំងផងដែរ។ ហើយសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់នៅក្នុងប្រទេសឥណ្ឌាក៏មានសញ្ញាល្អផងដែរ ជាមួយគ្នានេះ Counterpoint បានព្យាករណ៍ទុកថា ស្មាតហ្វូនអេក្រង់បត់នៅក្នុងប្រទេសឥណ្ឌាអាចនឹងលក់បានដល់ចំនួន 1 លានគ្រឿងនៅឆ្នាំ 2024 នេះ៕
