
ខណៈដែល Samsung គ្រោងនិងមានការប្រកាសចេញនូវស្បែកមុខកម្មវិធីថ្មី One UI 6.1.1 សម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅខែក្រោយនេះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេបញ្ជាក់ថា បានធ្វើការងារនៅលើស្បែកមុខកម្មវិធីថ្មី One UI 7.0 រួចរាល់ហើយ ដែលអាចនឹងមានការប្រកាសចេញនៅលើទីផ្សារសកល នាចុងឆ្នាំនេះហើយ។ ទាក់ទងជាមួយនិងប្រព័ន្ធប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការងារនៅលើស្បែកមុខកម្មវិធីថ្មី One UI 7.1 សម្រាប់ស្មាតហ្វូន Galaxy S25 ផងដែរ។
ព័ត៌មានថ្មីរបស់ស្បែកមុខកម្មវិធីថ្មី One UI 7.1 នេះ ត្រូវបានគេឃើញថា បានបង្ហាញចេញនៅលើ Samsung Servers ដែលមានការចែញចាយដោយ @theonecid និង @erenylmaz075)។ ហើយស្បែកមុខកម្មវិធីថ្មី គឺនឹងមានការប្រើប្រាស់នៅលើ Galaxy S25 Ultra (SM-S938U) ដែលដំណើរការនៅលើ firmware version S938USQU0AXH4 សម្រាប់ស្មាតហ្វូនដែលនឹងមានលក់នៅលើទីផ្សារអាមេរិកនៅក្នុងឆ្នាំក្រោយ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ជំនាន់ថ្មីនេះ នឹងមានការស្បែកមុខកម្មវិធីថ្មី One UI 7.1 ផ្អែកលើ Android 15 ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីការប្រើប្រាស់នូវ AI នោះទេ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, Galaxy S25+ និង Galaxy S25 ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ឬ Snapdragon 8 Gen 4 ដែលជាឈីបមានអនុភាពបំផុត។
ប្រភពខាងលើនេះ បន្តថា បន្ទះឈីប Exynos 2500 គឺដំណើរការនៅលើបច្ចេកវិទ្យាថ្មីកម្រិត 3nm (3GAP) ដែលអភិវឌ្ឍដោយក្រុមហ៊ុន Samsung Foundry។ មានការបញ្ជាក់ថា បន្ទះឈីប deca-core គឺដំណើរការនៅលើ Cortex-X5 core មួយគ្រាប់ 1 និង 5 គ្រាប់ទៀតជាប្រភេទ Cortex-A730 cores ហើយនិងមាន 4 គ្រាប់ទៀត Cortex-A520 cores។ បន្ទះឈីបនេះ អាចនឹងមានការប្រើប្រាស់នូវ RDNA ផ្អែកលើ Xclipse 950 GPU ដែលមានការគាំទ្រដោយបច្ចេកវិទ្យា ray tracing ថែមទៀតផង។
ក្រឡេកមកមើលបន្ទះឈីប Snapdragon 8 Gen 4 វិញ គឺដំណើរការលើ Oryon CPU cores 2 គ្រាប់ រត់បានជាមួយនិងល្បឿន 4GHz និង 6 គ្រាប់ទៀត រត់បានល្បឿន 2.8GHz។ នេះគឺជាឈីប octa-core CPU ដែលមានសមត្ថភាពខ្ពស់ជាងមុន 35% ទៅលើការតេស្ត single-core CPU និងខ្លាំងជាង 30% ទៅលើការតេស្ត Multi-core CPU ប្រៀបធៀបជាមួយនិង Snapdragon 8 Gen 3។ បន្ទះឈីបនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវក្រាហ្វិក Adreno 830 GPU ដែលមានការពង្រឹងសមត្ថភាពខ្ពស់បំផុត។

Galaxy S25 series ត្រូវបានគេនិយាយថា នឹងមាន 3 ម៉ូដែល រួមមានដូចជា Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ សម្រាប់ Galaxy S25 Ultra អាចនឹងមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide camera និង 2 គ្រាប់ទៀតទំហំ 50MP telephoto ដោយមួយគ្រាប់ហ៊្សូមបាន 3x និងហ៊្សូមបាន 5x optical zoom) និងមានមុខងារ OIS។ សម្រាប់កាមេរ៉ាមុខទំហំមាន 12MP។
