ស្វែងរកពួកយើង:

Samsung បានបង្ហាញនូវបច្ចេកវិទ្យា SmartThings Pro សម្រាប់ប្រើប្រាស់នៅក្នុងសណ្ឋាគារ ហាងលក់ទំនិញ និងការិយាល័យ

ដោយ

Koun Jab Luffy

13 មិថុនា 2024 08:25 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវបច្ចេកវិទ្យា SmartThings Pro នៅក្នុងព្រឹត្តិការណ៍នៃការតាំងពិពរណ៌ InfoComm 2024 ដែលនេះ គឺជាប្រភេទកម្មវិធី Enterprise Version នៃ Smart Home Platform របស់ខ្លួនដែលមានកោលដៅសម្រាប់ដំណោះស្រាយ B2B (Business-To-Business)។ គោលដៅនៃការដាក់បញ្ចូលនូវបច្ចេកវិទ្យា SmartThings Pro នេះ គឺដើម្បីធ្វើអោយក្លាយទៅជាវេទិកាមួយនៅក្នុងការគ្រប់គ្រងទៅលើឧបករណ៍ជាច្រើន សម្រាប់ទំនាក់ទំនងគ្នានៅក្នុងការិយាល័យ ហាងលក់ទំនិញ ឬសណ្ឋាគារ។ បច្ចេកវិទ្យា SmartThings Pro នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងទៅលើទូរទស្សន៍នៅក្នុងបន្ទប់សណ្ឋាគារ ការបើកភ្លើងនៅក្នុងការិយាល័យ ការប្រើប្រាស់នូវ Smart Signage នៅក្នុងហាងលក់ទំនិញ ម៉ាស៊ីនត្រជាក់ និងផលិតផលជាច្រើនទៀត។
បើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានអោយដឹងថា នៅក្នុង Dashboard នេះ នឹងផ្តល់នូវការតាមដានត្រួតពិនិត្យ និងគ្រប់គ្រងទៅលើឧបករណ៍ដែលមានការតភ្ជាប់គ្នា។ ជាមួយគ្នានេះ នៅលើបច្ចេកវិទ្យា SmartThings Pro ក៏មានមុខងារនៃការគ្រប់គ្រង AI ដែលអាចកាត់បន្ថយទៅលើការប្រើប្រាស់នូវថាមពលចេញពីឧបករណ៍ជាច្រើនផ្សេងគ្នា។ បច្ចេកវិទ្យាថ្មីនេះ គឺមានការផ្តោតទៅលើការបង្ហាញ platform នេះនៅលើអេក្រង់ ដែលអាចធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើឧបករណ៍ជាច្រើននៅជុំវិញហាងលក់ទំនិញ និងទីតាំងជាច្រើនទៀតផ្សេងៗគ្នា។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវបច្ចេកវិទ្យាមួយទៀតដែលមានឈ្មោះហៅថា Control Hub ដែលនឹងមានការដាក់បញ្ចូលនៅក្នុងផលិតផលជាច្រើនដូចជា Video Conferencing Systems របស់ក្រុមហ៊ុន Cisco និងផលិតផលឆ្លាតវៃជាច្រើនទៀតនៅក្នុងសណ្ឋាគារចេញពីក្រុមហ៊ុន Aquara ផងដែរ។ ក្រុមហ៊ុន Samsung ក៏បានសហការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតដើម្បីពង្រីកទៅលើមុខងារនៃ SmartThings Pro Platform។ បច្ចេកវិទ្យា SmartThings Pro នេះ ក៏នឹងដាក់អោយដំណើរការនៅក្នុងទីផ្សារជាច្រើនទៀតសម្រាប់ទីផ្សារសកលដែលមានអាមេរិកខាងជើង និងកូរ៉េខាងត្បូងថែមទៀត៕
Samsung បានបង្ហាញនូវបច្ចេកវិទ្យា SmartThings Pro សម្រាប់ប្រើប្រាស់នៅក្នុងសណ្ឋាគារ ហាងលក់ទំនិញ និងការិយាល័យ