
Samsung និង BOE ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់សម្រាប់ស្មាតហ្វូន និងឧបរកណ៌អេឡេចត្រូនិកដ៏ធំរបស់ពិភពលោក ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមឡើងកំដៅសារជាថ្មីហើយនៅពេលនេះ ដោយមុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានប្តឹងក្រុមហ៊ុន BOE ពីរបីដងរួចមកហើយទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងប៉ាតង់ ដោយកាលពីខែមុននេះ ក្រុមហ៊ុន Samsung បានទទួលជ័យជំនៈ។ យោងតាមសេចក្តីរាយការណ៌នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាអេក្រង់របស់កូរ៉េខាងត្បួងមួយនេះ បាននឹងកំពុងតែទាមទារយកយុត្តិធម៌ម្តងទៀតហើយ ម្តងនេះ គឺទាក់ទងទៅនឹងការលួចបច្ចេកវិទ្យាតែម្តង។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានអោយដឹងថា BOE គឺបានធ្វើការលបយកការណ៌ពីក្រុមហ៊ុនរបស់ខ្លួនទាក់ទងជាមួយនិងព័ត៌មានសម្ងាត់នៃបច្ចេកវិទ្យាអេក្រង់ ដោយថែមទាំងទាក់ទងជាមួយបុគ្គលិកជំនាញដើម្បីទទួលបាននូវកិច្ចការនៃដំណើរបច្ចេកវិទ្យាអេក្រង់របស់ Samsung Display ថែមទៀតផង។ ប្រភពខាងលើនេះបន្តថា BOE គឺពិតជាទទួលបាននូវព័ត៌មានទាំងអស់ស្តីពីការតម្លើងនូវឧបរកណ៌សម្រាប់សង្វាក់ផលិតកម្មទៅលើអេក្រង់ OLED នៅក្នុងរោកចក្រមួយនៅតំបន់ Chengdu។

ក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបសប្រទេសចិនមួយនេះ ក៏ត្រូវបានគេរាយការណ៌ថា បានលួចយកនូវព័ត៌មានសំខាន់ៗមួយចំនួន ដែលអាចជួយអោយខ្លួនអាចធ្វើការអភិវឌ្ឍន៍ទៅលើបន្ទះអេក្រង់ micro-OLED displays ថែមទៀតផង។ តាមរយៈនៃបណ្តឹងខាងលើនេះ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ពីការខាតបង់ប្រាក់ ឬការទាសំណងពីក្រុមហ៊ុន BOE នៅឡើយទេ ដោយក្រុមហ៊ុននេះ កំពុងតែស្វែងរកនូវដំណោះស្រាយសមស្របមួយដែលអាចធ្វើការងារជាមួយគូរប្រជែងដោយភាពរលូន។ សម្រាប់ករណីបណ្តឹងថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺនឹងមានបើកសវនាការនៅក្នុងតុលាតំបន់ Eastern District នៃរដ្ឋTexas របស់ សហរដ្ឋអាមេរិក។
