
ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការរៀបចំនូវព្រឹត្តិការណ៍ពិពណ៌ផលិតផលថ្មីរបស់ខ្លួននៅក្នុងកម្មវិធី CES 2022 សម្រាប់សប្តាហ៍នេះ ដែលមានទូរទស្សន៌ឆ្លាតវៃជំនាន់ថ្មី រួមជាមួយនឹងសមិទ្ធិផលមួយចំនួន ដូចជា ទូរទស្សន៌អេក្រង់ MicroLED, Neo QLED និង Lifestyle models ជាដើម។ បើតាមការបញ្ជាក់នៅលើរបាយការណ៌នេះ គឺមានការបង្ហាញថា ទូរទស្សន៌ Neo QLED 4K និង 8K TVs ថ្មីនេះ គឺមានល្បឿន up to 144Hz refresh rate ដែលមានសមត្ថភាពខ្ពស់ជាងជំនាន់មុនៗ។
ក្រុមហ៊ុននេះបានបន្តថា ទូរទស្សន៌ឆ្លាតវៃ Neo QLED 4K និង 8K ក៏នឹងមានការទ្រទ្រង់ជាមួយនឹង AMD’s FreeSync Premium Pro រួមនិងរន្ធ HDMI 2.1 ports ផងដែរ។ ហើយបន្ថែមពីនេះ ក៏មានមុខងារ Real Depth Enhancer ដែលផ្តល់នូវអារម្មណ៌កាន់តែជក់ចិត្ត និងកាន់តែដិតដាមជាមួយនឹងរូបភាពដែលបង្ហាញបានស៊ីជម្រៅ និងច្បាស់ត្រជាក់ភ្នែក។ អ្វីដែលពិសេសជាងនេះ គឺ EyeComfort mode។ មុខងារនេះ គឺនឹងជួយអោយអេក្រង់បញ្ចេញពន្លឺបានល្អដោយផ្អែកទៅលើការជះពន្លឺចូល មិនថាថ្ងៃ ឬក៏យប់នោះទេ គឺវានឹងធ្វើការងារដោយស្វ័យប្រវត្តិ។

សម្រាប់ផ្នែកបញ្ចេញសម្លេងវិញ ទូរទស្សន៌ឆ្លាតវៃ Neo QLED គឺធ្វើបានយ៉ាងល្អជាទីបំផុតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ ជាមួយគ្នានេះ បើនិយាយពីអង្គប្រតិបត្តិការ Neo Quantum វិញពិតជាផ្តល់នូវអត្ថប្រយោជន៍កាន់តែល្អទៅលើ Contrast Mapping នៅពេលដែលមានពន្លឺខ្លាំងជះចូលទៅលើផ្ទៃអេក្រង់ ហើយអង្គប្រតិបត្តិការនេះ ក៏នឹងជួយបន្ថែមនូវបច្ចេកវិទ្យាពន្លឺ Shape Adaptive Light ដើម្បីធ្វើអោយរូបភាពមានសភាពច្បាស់ដិត និងមានការបន្ថែមពីបន្លឺពី Quantum Mini LEDs ទៀតផង។

ជាមួយនឹងការបង្ហាញខ្លួននេះ គឺក្រុមហ៊ុន Samsung ប្រកាសចេញតែMICRO LED, Neo QLED និង The Frame ប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានការដាក់តាំងផលិតផលទាំងនេះនៅក្នុងព្រឹត្តិការណ៍ពិពណ៌នេះ CES 2022 ផងដែរ ដូច្នេះ នៅក្នុងកំឡុងពេលនោះ គឺនឹងមានអ្នកចូលរួមទស្សនាច្រើន។ យើងសង្ឃឹមថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងមានការបញ្ចេញនូវបច្ចេកវិទ្យាថ្មីជាច្រើនថែមទៀត ជាពិសេសគឺតម្លៃនៃផលិតផលទាំងនេះតែម្តង។
