
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវការច្នៃប្រឌិតចុងក្រោយបំផុតរបស់ខ្លួន ដែលមានគោលដៅសម្រាប់ចក្ខុវិស័យនៅក្នុងយុគសម័យបច្ចេកវិទ្យា AI នៅក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅក្នុងស្នាក់ការកណ្តាលររបស់ ក្រុមហ៊ុន Device Solutions America ដែលមានទីតាំងនៅ San Jose រដ្ឋកាលីហ្វ័ញ៉ា។ ដើម្បីរួមចំណែកនៅក្នុងការប្រកួតប្រជែងនៃយុគសម័យបច្ចេកវិទ្យា AI នេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏បានអភិវឌ្ឍទៅលើ Process Nodes សម្រាប់អនាគតផងដែរ។
ជាមួយនិងការអភិវឌ្ឍថ្មីនេះ គឹមានដូចជា Process Nodes SF2Z, SF1.4 និង SF4U ជាដើម។ បើមើលទៅលើឈ្មោះរបស់ អ្នកអាចនឹងឃើញវត្តមានរបស់ឈីបខ្នាត 2nm, 1.4nm និង 4nm ផងដែរ។ សម្រាប់ nodes ទាំង 3 នេះ នឹងប្រើប្រាស់នៅក្នុង Samsung AI Solutions platform ថែមទៀតផង។ នៅក្នុងដំណើរការ GAA ដែលផ្តោតទៅលើ AI accelerators នេះ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការប្រកាសចេញនូវ integrated, co-packaged optics (CPO) technology នៅក្នុងការបង្កើននូវល្បឿនកាន់តែលឿនថែមទៀត នេះបើតាមការបញ្ជាក់របស់អគ្គនាយក Dr. Siyoung Choi ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន Samsung Electronics ។

សម្រាប់ 2nm process និង SF2Z ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា backside power delivery network (BSPDN) technology ដែលអាចធ្វើអោយ SFZ2 បង្កើននូវល្បឿនកាន់តែលឿន និងប្រសើរជាងការប្រើប្រាស់នូវ SE2។ ការផលិតទ្រង់ទ្រាយធំទៅលើ SFZ2 process node នេះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2027 ខាងមុខនេះ។ សម្រាប់ SF4U គឺប្រើប្រាស់នូវ high-value ខ្នាត 4nm ហើយការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2025 ។ នៅក្នុងការអភិវឌ្ឍន៌នេះ ក៏មាន ឈីបខ្នាត 1.4nm node (SF1.4) ដែលក្រុមហ៊ុននេះគ្រោងនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2027 ខាងមុខនេះ ផងដែរ៕
