ស្វែងរកពួកយើង:

Samsung មិនទាន់ប្រកាសចេញ Galaxy Watch FE ផង មានគេដាក់ចេញជាមួយប្រូម៉ូសិនបាត់!

ដោយ

Koun Jab Luffy

09 មិថុនា 2024 02:39 រសៀល

អាន 2 នាទី

Article image
ខណៈពេលនេះ ក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសជាផ្លូវការទៅលើស្មាតវ៉ចជំនាន់ថ្មីម៉ូដែល Galaxy Watch FE នៅឡើយទេប៉ុន្តែស្មាតវ៉ចនេះត្រូវបានគេបង្ហាញចេញរូបរាង render ជាផ្លូវការនៅលើ Support Page របស់ក្រុមហ៊ុន Samsung ។ នៅពេលនេះ ក្រុមហ៊ុន Samsung ខ្លួនឯង ក៏បានបង្ហាញចេញនូវស្មាតវ៉ច Galaxy Watch FE នេះ នៅលើវេបសាយផ្លូវការរបស់ខ្លួនផងដែរ។
ជាមួយនិងវត្តមាននៅវិបសាយរបស់ស្មាតវ៉ចនេះ ក៏មានបង្ហាញខ្លួននៅក្នុងកញ្ចប់ប្រូម៉ូសិនមួយនៅក្នុងប្រទេសបែលហ្សិកដែលអ្នកប្រើប្រាស់អាចនឹងទទួលបាននូវស្មាតវ៉ច Galaxy Watch FE ឥតគិតថ្លៃ នៅពេលដែលពួកគេទិញស្មាតហ្វូន Galaxy S24, S24+ ឬ S24 Ultra នៅក្នុងគម្រោង subscription របស់ក្រុមហ៊ុន Orange និង VOO នៅមុនថ្ងៃទី 30 ខែមិថុនាដំណាច់ខែនេះ។ នេះគឺជារឿងដែលភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន Samsung ដោយសារតែក្រុមហ៊ុននេះ មិនទាន់បានប្រកាសបង្ហាញនូវស្មាតវ៉ច Galaxy Watch FE នៅឡើយទេ។
គោលការណ៍មួយនេះ អាចនឹងស្របទៅនឹងយុទ្ធសាស្រ្តការធ្វើទីផ្សាររបស់ស្មាតវ៉ច Fan Edition (FE) ។ ស្មាតវ៉ច Galaxy Watch FE នេះ គឺផ្អែកនៅលើការបែកធ្លាយជាច្រើនកន្លងមកដែលអាចជា rebrand របស់ស្មាតវ៉ច Galaxy Watch 4 ប៉ុន្តែវាក៏មានការ upgrade ទៅលើមុខងារជាច្រើនរបស់វាផងដែរ។ ស្មាតវ៉ច FE នេះនឹងមានអេក្រង់មូលប្រភេទកញ្ចក់ AMOLED និងមុខងារជាច្រើនដូចទៅនឹង Watch 4 អញ្ចឹង។
ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនូវស្មាតវ៉ច Galaxy Watch FE នៅមុនព្រឹត្តិការណ៍នៃការសម្ភោធន៍ Galaxy Unpacked នៅខែក្រោយនេះ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី 10 ខែកក្កដា។ យុទ្ធនាការផ្សព្វផ្សាយទៅលើស្មាតវ៉ច Watch FE ជាមួយនឹងការ pre-order ទៅលើស្មាតហ្វូន Galaxy S24 នេះ គឺនឹធ្វើងឡើងរហូតដល់ចុងខែមិថុនានេះ។ ស្មាតវ៉ចនេះ អាចនឹងបង្ហាញខ្លួននៅសប្តាហ៍ចុងក្រោយនៅក្នុងខែមិថុនានេះ ឬសប្តាហ៍ទី 1 នៅក្នុងខែកក្កដាខាងមុខនេះ៕
Samsung មិនទាន់ប្រកាសចេញ Galaxy Watch FE ផង មានគេដាក់ចេញជាមួយប្រូម៉ូសិនបាត់!