ស្វែងរកពួកយើង:

Loading Ad...

Samsung អាចនឹងធ្វើតាម RedMagic បំពាក់នូវបច្ចេកវិទ្យា Active Liquid Cooling នៅលើស្មាតហ្វូន Galaxy របស់ខ្លួន

ដោយ

ជុំ ប៉េងលីន

01 មិថុនា 2026 11:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
Samsung អាចនឹងធ្វើតាម RedMagic បំពាក់នូវបច្ចេកវិទ្យា Active Liquid Cooling នៅលើស្មាតហ្វូន Galaxy របស់ខ្លួន
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពីកូរ៉េខាងត្បូងអោយដឹងថា ក្រុមហ៊ុន Samsung បានរៀបចំនូវក្រុមការងារស្រាវជ្រាវមួយដើម្បីសិក្សានួវប្រព័ន្ធត្រជាក់ Cooling Systems កម្រិតខ្ពស់នៅលើផលិតផលជាច្រើនរបស់ខ្លួននាពេលខាងមុខនេះ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវផលិតកម្មបច្ចេកវិទ្យា (Production Technology Research Institute) របស់ក្រុមហ៊ុន Samsung ជាមួយនឹងក្រុមអ្នកស្រាវជ្រាវជាច្រើនក្នុងការវាយតម្លៃទៅលើដំណោះស្រាយនៃប្រព័ន្ធត្រជាក់នេះ។

អ្វីដែលសំខាន់សម្រាប់បច្ចេកវិទ្យានេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Liquid Cooling។ សម្រាប់បច្ចេកវិទ្យាថ្មីនេះ គឺខុសប្លែកពីបច្ចេកវិទ្យា Vapor Chambers ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ដោយវាបានដំណើរនៅលើប្រព័ន្ធថ្មី ដែលអាចបង្កើតនូវប្រព័ន្ធត្រជាក់បានជុំវិញស្មាតហ្វូនប្រកបដោយប្រសិទ្ធិភាពខ្ពស់។ មួយវិញទៀត ទៅលើបន្ទះឈីប Flagship កម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ ក៏មានការបង្កើននូវប្រសិទ្ធិភាពខ្លាំងក្លាជាពិសេសនៅក្នុងការលេងហ្គេម ការកែប្រែវីដេអូ ឬមុខងារ AI ជាច្រើនទៀតផង។

Article image
ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវប្រព័ន្ធ Active Air Cooling នេះ រួមជាមួយនឹងប្រព័ន្ធលំហូរខ្យល់បានយ៉ាងល្អ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនរបស់ចិន បានស្រាវជ្រាវទៅលើប្រព័ន្ធ Cooling Systems កម្រតិខ្ពស់នៅលើស្មាតហ្វូន Flagship ជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ បើមើលទៅលើស្មាតហ្វូន RedMagic 11 Pro series នេះក៏ប្រើប្រាស់នូវដំណោះស្រាយនៃប្រព័ន្ធត្រជាក់នេះផងដែរ។

Article image
ប្រសិនបើបច្ចេកវិទ្យា Active Liquid Cooling នេះ ពិតជាប្រើប្រាស់នៅលើស្មាតហ្វូន Galaxy flagship នោះ អាចនឹងបង្កើនទៅលើការចាប់អារម្មណ៍នៃបច្ចេកវិទ្យានេះ ទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែបន្តក្នុងការស្រាវជ្រាវទៅលើបច្ចេកវិទ្យាជាច្រើនដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនរបស់ចិនបាននាំមុខផងដែរ៕
Samsung អាចនឹងធ្វើតាម RedMagic បំពាក់នូវបច្ចេកវិទ្យា Active Liquid Cooling នៅលើស្មាតហ្វូន Galaxy របស់ខ្លួន