
នៅថ្ងៃនេះ Samsung Electronics ប្រចាំនៅប្រទេសចិន បានចាប់ដៃគ្នាជាមួយនិង Baidu AI Cloud នាំមកនូវមុខងារ AI features កាន់តែច្រើនថែមទៀតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series។ ក្រុមហ៊ុនធំៗទាំងពីរនេះ នឹងធ្វើការរួមគ្នានៅលើការប្រើប្រាស់នូវ Baidu ERNIE model បង្កើតនូវ tools ថ្មីៗកាន់តែច្រើនថែមទៀតសម្រាប់មុខងារ AI នៅលើស្មាតហ្វូន Samsung។
ទាក់ទងកិច្ចសហការគ្នានេះ ក្រុមហ៊ុនធំៗទាំងពីរ នឹងធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series កាន់តែឆ្លាតជាងមុនជាមួយនិងការប្រើប្រាស់នូវមុខងារ long texts short និង clear និងមានការពង្រឹងបន្ថែមទៅលើការប្រើប្រាស់ text បានកាន់តែប្រសើរ ជាពិសេសគឺទៅលើមុខងារ translating calls តែម្តង។ មួយវិញទៀតសម្រា់មុខងារ Samsung Note Assistant ដែលគាំទ្រដោយ ERNIE នៅពេលនេះ គឺអាចធ្វើការ translation និងsummarization ទៅតាមទម្រង់ថ្មី ដែលជួយអោយដំណើរលារនៃបកប្រែ ក៏ដូចជាការសន្ទនាបានលឿន និងច្បាស់ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

ជាមួយនិងវត្តមាន Galaxy S24 Series ឆ្នាំ អ្នកប្រើប្រាស់អាចធ្វើការសន្ទនា និងការសសេរសារ ជាមួយនិងការបកប្រែភាសារបានយ៉ាងរលូន និងបានច្រើនភាសារទៀតផង។ ដូច្នេះសម្រាប់មុខងារថ្មីៗនៅលើស្មាតហ្វូនទាំងពីរនេះ នឹងជួយដល់ការសន្ទនា និងផ្ញើរសារ រវាងភាសារពីរផ្សេងគ្នាបានយ៉ាងងាយស្រួលបំផុត។ បន្ថែមពីនេះនៅលើស្មាតហ្វូន S24 Series ក៏មានមុខងារ “Circle to Search,” ដែលជាមុខងារស្វែករកដ៏មានប្រសិទ្ធិភាពថែមទៀតផង។ មុខងារនេះ នឹងជួយអោយអ្នកប្រើប្រាស់អាចស្វែងនូវមាតិកាផ្សេងៗបាន តាមរយៈរូបភាព ឬវីដេអូ។ មុខងារនេះ ក៏៎អាចប្រើប្រាស់ជាមួយ Baidu Search ដែលផ្តល់នូវដំណើរការស្វែងរកបានលឿនបំផុត។

Chen Yifan ដែលជានាយកប្រតិបត្តិតជាន់ខ្ពស់រនបស់ Baidu បាននិយាយថា ERNIE Bot នឹងជួយអោយការប្រើប្រាស់បានច្រើនជាមួយមធ្យោបាយផ្សេងៗគ្នា។ មុខងារល្អខ្លាំងណាស់សម្រាប់ការស្វែងរក តាមរយៈការប្រើប្រាស់ text, pictures, sound និង video បានតាមតម្រូវការខុសៗគ្នា។ សូមជំរាបថា Baidu ERNIE 4.0 ត្រូវបានគេមើលឃើញថា បានប្រកាសចេញកាលពីឆ្នាំមុននេះ មកដល់ពេលនេះ មុខងារ AI នេះ មានអ្នកប្រើប្រាស់ច្រើនជាង 100 លាននាក់ហើយ។
