ស្វែងរកពួកយើង:

Samsung Display កំពុងសាកល្បងបច្ចេកវិទ្យាអេក្រង់ហូឡូក្រាហ្វិកសម្រាប់ស្មាតហ្វូនជំនាន់ថ្មី

ដោយ

ជុំ ប៉េងលីន

13 ឧសភា 2026 10:40 ព្រឹក

អាន 2 នាទី

Samsung Display កំពុងសាកល្បងបច្ចេកវិទ្យាអេក្រង់ហូឡូក្រាហ្វិកសម្រាប់ស្មាតហ្វូនជំនាន់ថ្មី
Article image
យោងតាមព័ត៌មានថ្មីដែលចែករំលែកចេញពី Schrödinger ដែលបានបង្ហោះនៅលើបណ្តាសង្គម X នាពេលថ្មីៗនេះ បាននិយាយថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung កំពុងតែសាកល្បងទៅលើបច្ចេកវិទ្យានៃអេក្រង់ហូឡូក្រាហ្វិក (Holographic Display) ដែលមានកូដឈ្មោះថា MH1 ឬ H1 ហើយ។ គោលដៅសំខាន់នៃអេក្រង់នេះ គឺពាក់ព័ន្ធទៅនឹងគម្រោង Spatial iPhone ដែលក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូននាពេលខាងមុខរបស់ខ្លួន។

បើនិយាយពីអេក្រង់នេះ សម្រាប់ពេលនេះ ហាក់ដូចជារឿងដ៏ថ្មី ប៉ុន្តែការបែកធ្លាយថ្មីមួយ បានអះអាងថា អេក្រង់នេះ គឺបានប្រើប្រាស់នូវការបញ្ចូលគ្នានៃ nano-structured holographic layer, eye-tracking និង beam-steering technology ដើម្បីបង្កើតនូវ glasses-free 3D effect ដោយផ្ទាល់នៅលើអេក្រង់តែម្តង។ អ្នកប្រើប្រាស់អាចមើលទៅលើ Objects ជាច្រើនបានចេញពីមុំខុសៗគ្នា ដែលជាបទពិសោធន៍ថ្មីខុសប្លែកពីការប្រើប្រាស់នៅលើអេក្រង់រាបស្មើនោះ។

Article image
ប្រព័ន្ធនេះ នឹងប្រើប្រាស់នូវកម្រិតភាពច្បាស់ (Full Resolutions) នៅក្នុងការប្រើទម្រង់ 2D ដែលពិតជាសំខាន់ណាស់សម្រាប់ទ្រទ្រង់ទៅលើបច្ចេកវិទ្យានេះ។ ឧស្សាហកម្មស្មាតហ្វូនធ្លាប់បានសាកល្បងទៅលើបច្ចេកវិទ្យា glasses-free 3D កាលពីពេលមុនផងដែរ ប៉ុន្តែមានបញ្ហាស្មុគស្មាញជាច្រើន។ ឧបករណ៍ជាច្រើនដូចជា Nintendo 3DS គឺប្រើប្រាស់នូវបច្ចេកវិទ្យានេះប៉ុន្តែមិនទាន់ល្អឥតខ្ចោះនោះទេ។

រហូតមកទល់ពេលនេះ គម្រោងនេះ ស្ថិតនៅក្នុងតំណាក់កាលទី 1 នៃការស្រាវជ្រាវនិងការអភិវឌ្ឍ។ ការបែកធ្លាយថ្មីចុងក្រោយបញ្ជាក់ថា បច្ចេកវិទ្យានេះ នឹងមិនទាន់បង្ហាញជាផ្លួវការក្នុងពេលឆាប់ៗនេះទេ។ ក្រុមហ៊ុន Samsung Display គឺជាក្រុមហ៊ុនដែលមានភាពល្បីល្បាញសម្រាប់បច្ចេកវិទ្យាអេក្រង់ ហើយក្រុមហ៊ុននេះ អាចនឹងជម្រុញទៅលើបច្ចេកវិទ្យានេះបានផងដេរនៅពេលខាងមុខ។

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវបច្ចេកវិទ្យា Hardware-level viewing angle control technology នៅលើស្មាតហ្វូន Galaxy S26 Ultra ហើយអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagships ជាច្រើនទៀតនាពេលខាងមុខដូចជា Xiaomi, Oppo និង Vivo ផងដែរ។ ប្រសិនបើ MH1 ក្លាយជាការពិតនោះ នេះគឺជាច្រកទ្វារដ៏សំខាន់នៃបច្ចេកវិទ្យាអេក្រង់ថ្មី ដ៏អស្ចារ្យសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតដូចជា Apple Vision Pro ផងដែរ៕
Samsung Display កំពុងសាកល្បងបច្ចេកវិទ្យាអេក្រង់ហូឡូក្រាហ្វិកសម្រាប់ស្មាតហ្វូនជំនាន់ថ្មី