ស្វែងរកពួកយើង:

Samsung Display នឹងបញ្ចេញនូវអេក្រង់ micro-LED ដែលអាចប៉ោងឡើងដូចកៅស៊ូអញ្ចឹង

ដោយ

Koun Jab Luffy

23 សីហា 2024 02:30 រសៀល

អាន 2 នាទី

Article image
Samsung Display គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយ ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងផលិតបន្ទះអេក្រង់សម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនមានដូចជាស្មាតហ្វូន ក៏ដូចជាទូរទស្សន៌ឆ្លាតវៃជាដើម។ នៅក្នុងចំណោមគំនិតថ្មីៗជាច្រើន ដែលបានឌីស្សាញទៅលើអេក្រង់របស់ខ្លួននាពេលកន្លងមក ក្រុមហ៊ុននេះ បានចំណាយពេលជាច្រើនឆ្នាំ។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន Samsung Display បានងាកមកធ្វើផ្តោតទៅលើអេក្រង់ថ្មីហៅថា Stretchable Display ថែមទៀតហើ។
នៅក្នុងសន្និសីទ IMID 2024 ថ្មីៗនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវអេក្រង់ Stretchable Display ចុងក្រោយបំផុតរបស់ខ្លួនដEលត្រូវការអភិវឌ្ឍថ្មីបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារ ដោយបច្ចេកវិទ្យានេះ មានការពង្រឹងច្រើនប្រៀបធៀបជាមួយនិងអេក្រង់ដូចគ្នាដែលយើងធ្លាប់បានឃើញនៅក្នុងឆ្នាំ 2017 កន្លងមក។ អេក្រង់ Stretchable Displayរបស់ក្រុមហ៊ុន Samsung នេះ គឺមានការផ្អែកទៅលើបច្ចេកវិទ្យា micro LED Technology និងមានលក្ខណៈប៉ោងឡើងបានដល់ទៅ 25%។ បើនិយាយម្យ៉ាងទៀតនោះ នេះគឺជាអេក្រង់ micro LED display ដ៏អស្ចារ្យ ដែលអាចប៉ោងឡើងបានដូចទៅនឹងកៅស៊ូ ហើយនិងអាចត្រឡប់មករាបស្មើដូចទៅនឹងអេក្រង់ទម្រង់ដើមវិញ។
ដូចអ្វីដែលបង្ហាញនៅក្នុងវីដេអូរបស់ក្រុមហ៊ុន Samsung នេះ ក្រុមហ៊ុន Stretchable Display បានដាក់បង្ហាញនូវបច្ចេកវិទ្យានេះ តាមរយៈការកែប្រែទៅលើ Stretchable Display ជាមួយនឹងទម្រង់នៃ Jeju Island ដែលជាកោះទេសរណ៌ដ៏ល្បីក្នុងព្រឹត្តិការណ៍ IMID 2024 នេះ នៅកូរ៉េខាងត្បូង។
ការបង្ហាញអេក្រង់នេះ គឺស្រដៀងទៅនឹងអ្វីដែលធ្លាប់បានបង្ហាញនៅក្នុងឆ្នាំ 2017 នៅក្នុងព្រឹត្តិការណ៍ SID អញ្ចឹង។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung គឺប្រើប្រាស់នូវអេក្រង់ Stretchable Display  ដែលផ្អែកនៅលើបច្ចេកវិទ្យា Dynamic AMOLED Display Technology ជាជាងនៅលើ Micro LED ៕
Article image
Samsung Display នឹងបញ្ចេញនូវអេក្រង់ micro-LED ដែលអាចប៉ោងឡើងដូចកៅស៊ូអញ្ចឹង