ស្វែងរកពួកយើង:

Samsung Display ផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE 4

ដោយ

Koun Jab Luffy

22 តុលា 2024 05:32 ល្ងាច

អាន 2 នាទី

Article image
Samsung Display ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ OLED ធំជាងគេនៅលើពិភពលោក ត្រូវបានគេរាយការណ៌ថា នឹងធ្វើការផ្គត់ផ្គត់បន្ទះអេក្រង់ OLED សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ម៉ូដែល iPhone SE (2024) ដែលត្រៀមខ្លួនប្រកាសចេញនាពេលឆាប់ៗនេះហើយ។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ បានធ្វើការផ្គត់ផ្គង់អេក្រង់ OLED នេះ សម្រាប់ក្រុមហ៊ុន Apple ចាប់តាំងពីវត្តមាន iPhone X មកម្លេះ។ មកដល់ថ្ងៃនេះក៏នៅតែបន្តធ្វើការផ្គត់ផ្គង់ដដែល បើទោះបីជាមានចំនួនថយចុះបន្តិចក៏ដោយ។
យោងតាមរបាយការណ៌ថ្មីមួយដែលចេញពី Hankooki Daily បានអោយដឹងថា ក្រុមហ៊ុន Samsung Display នឹងមានការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE 4 (2024) ដែលគេរំពឹងថា នឹងមានការប្រកាសចេញនៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ សម្រាប់វត្តមានជំនាន់ទី 4 នៃត្រកូល iPhone SE នេះ គឺជាម៉ូដែលដំបូងគេ ដែលមានការប្រើប្រាស់នូវអេក្រង់ OLED panel ខណៈដែលម៉ូដែល iPhone SE មុនៗ គឺមានការបំពាក់នូវអេក្រង់ LCD តែប៉ុណ្ណោះ។
ជាមួយនិងការផ្គត់ផ្គង់បន្ទះអេក្រង់ OLED នេះ គឺមិនមានត្រឹមតែក្រុមហ៊ុន Samsung Display តែមួយនោះទេ ដែលផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE 4 នេះ ក្នុងនោះក៏នៅមានក្រុមហ៊ុន BOE ហើយនិងក្រុមហ៊ុន LG Display ផងដែរ ដែលនឹងធ្វើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE 4 (2024)។ ការដែលមានក្រុមហ៊ុនច្រើននៅពេលនេះ គឺដោយសារតែក្រុមហ៊ុន Apple មិនចង់ពឹងផ្អែកទាំងស្រុងទៅលើក្រុមហ៊ុន Samsung Display តែមួយសម្រាប់ការផ្គត់ផ្គង់អេក្រង់ OLED នេះ។
Article image
សូមជំរាបថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានបញ្ជាទិញនូវអេក្រង់ពីក្រុមហ៊ុន LG Display សម្រាប់ស្មាតហ្វូណ high-end iPhones និងក្រុមហ៊ុន BOE សម្រាប់ម៉ូដែល non-Pro iPhone ជាច្រើនរួចមកហើយ។ ថ្មីៗនេះ Apple ក៏បានសម្រេចប្រើប្រាស់អេក្រង់ Tandem OLED របស់ក្រុមហ៊ុន LG Display និង Samsung Display ជាលើកដំបូងនៅលើ iPad ផងដែរ។
Samsung Display ផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone SE 4