ស្វែងរកពួកយើង:

Samsung Display នឹងផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 Series ទាំង 4 ម៉ូដែលតែម្តង

ដោយ

Koun Jab Luffy

30 ឧសភា 2024 03:36 រសៀល

អាន 2 នាទី

Article image
តាមការរបាយការណ៍ដែលបញ្ជាក់ចេញពីសារព័ត៌មាន The Elec របស់ប្រទេសកូរ៉េ បានអោយដឹងថា ក្រុមហ៊ុន Samsung Display និង LG Display ទើបតែទទួលបាននូវការយល់ព្រមក្នុងការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 16 Pro។ ក្រុមហ៊ុនផ្គត់ផ្គង់ទាំង 2 នេះ ត្រូវបានគេរាយការណ៌ថា ទទួលបាននូវការអនុម័តកាលពីដើមខែនេះ ដែលវេលានេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់របស់ស្មាតហ្វូន iPhone 16 Pro ហើយ។
ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung Display នឹងផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone ទាំង 4 ម៉ូដែល ហើយក្រុមហ៊ុន LG Display នឹងផ្គត់ផ្គង់អេក្រង់ផ្តាច់មុខសម្រាប់ស្មាតហ្វូនម៉ូឌែល Pro ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន BOE ល៎នឹងផ្គត់ផ្គង់ទៅលើអេក្រង់ OLED Displays សម្រាប់ស្មាតហ្វូន iPhone 16 និងiPhone 16 Plus ផងដែរ។ ការអភិវឌ្ឍដែលគួរអោយកត់សម្គាល់នេះ គឺបានបង្ហាញថា ក្រុមហ៊ុន LG បានធ្វើការងារច្រើន និងបានខិតខំនៅក្នុងការបំពេញទៅតាមកាលបរិច្ឆេទដែលជាការគ្រោងទុករបស់ក្រុមហ៊ុន Apple ក្នុងការផលិត ដោយមិនខុសគ្នាដូចមុនទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន LG Display ទទួលបាននូវការអនុម័តទៅលើស្មាតហ្វូន iPhone 15 Pro OLED ជាច្រើនខែបន្ទាប់ពីក្រុមហ៊ុន Samsung Display ធ្វើការបង្កើនទៅលើចំនែកទីផ្សាររបស់ខ្លួន និងការធានាទៅលើតម្លៃខ្ពស់ទៀតនោះ។ ក្រុមហ៊ុន Samsung Display ត្រូវគេរំពឹងថា នឹងឆ្លងកាត់នូវការអនុម័តសម្រាប់ការផលិតអេក្រង់ OLED របស់ស្មាតហ្វូន  iPhone 16 Pro Max នៅត្រឹមចុងខែនេះ ជាមួយនឹងក្រុមហ៊ុន LG Display គឺមានកាលបរិច្ឆេទនៅពាក់កណ្តាលខែមិថុនានេះ។
Article image
បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung Display ក៏ទទួលបាននូវការអនុម័តទៅលើស្មាតហ្វូន iPhone 16 និង  iPhone 16 Pro ជាមួយនឹងម៉ូដែល Plus និង Pro Max ផងដែរ។ សារព័ត៌មាន The Elec បានបន្តអះអាងថា ភាពខុសគ្នានៃអេក្រង់ OLED displays សម្រាប់ស្មាតហ្វូន iPhone 15 Pro និង  iPhone 16 Pro នេះគឺមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ ប៉ុន្តែគែម bezels របស់វាអាចនឹងស្តើងជាងមុននេះ គឺដោយសារតែបច្ចេកវិទ្យា Border Reduction Structure (BRS)។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iPhone 16 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ៕