ស្វែងរកពួកយើង:

Samsung Electronics បង្ហាញឧបករណ៍បន្សុទ្ធខ្យល់ប្រណិត Bespoke Cube Air Infinite Line បំពាក់នូវបច្ចេកវិទ្យា AI

ដោយ

Koun Jab Luffy

09 មីនា 2024 08:32 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បានបង្ហាញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ប្រណិតរបស់ខ្លួន ដែលមានឈ្មោះហៅថា Bespoke Cube Air Infinite Line ដែលមានបំពាក់នូវបច្ចេកវិទ្យា AI។ ម៉ាស៊ីនបន្សុទ្ធ Bespoke Cube Air Infinite Line នេះ គឺមានការផ្តល់នូវបទពិសោធន៍ថ្មីកាន់តែស្រស់ស្រាយ និងស្អាតជាងការប្រើប្រាស់នូវម៉ាស៊ីនបន្សុទ្ធខ្យល់ធម្មតា។ ផលិតផលនេះ គឺមានការច្នៃប្រឌិតកាន់តែអស្ចារ្យទៅលើការឌីស្សាញ និងការអភិវឌ្ឍរបស់ខ្លួនរួមជាមួយនឹងបច្ចេកវិទ្យានៃការសម្អាតថែមទៀត។ ម៉ាស៊ីនបន្សុទ្ធ Samsung Bespoke Infinite Line នេះ គឺជាឧបករណ៍ដ៏ប្រណិតសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន។
សម្រាប់ឧបករណ៍ Samsung Bespoke Cube Air Infinite Line នេះ ប្រើប្រាស់នូវបច្ចេកវិទ្យា  4-way surround cleaning technology ក្នុងការកម្ចាត់នូវខ្យល់កខ្វក់នៅក្នុងកម្រិតដល់ទៅ 360 ដឺក្រេនៅគ្រប់ជ្រុងនៃបន្ទប់។ ឧបករណ៌នេះ អាចសម្អាតបានស្អាតនៅក្នុងពេញបន្ទប់ថែមទៀតផង។ បន្ថែមពីនេះ នៅឧបករណ៌នេះ ក៏មានការបំពាក់នូវ Pop-up Clean Booster ដែលអាចធ្វើការសម្អាតទៅលើខ្យល់បានយ៉ាងមានប្រសិទ្ធិភាព និងអាចតម្រងខ្យល់បានដល់ទៅ 11 ម៉ែត្រថែមទៀតផង។ ក្រៅពីនេះ វាក៏អាចបញ្ជាតាមរយៈកម្មវិធី SmartThings app ផងដែរ។
ម៉ាស៊ីនបន្សុទ្ធខ្យល់ Bespoke Cube Air Infinite Line នេះប្រើប្រាស់នូវបច្ចេកវិទ្យា  AI technology ដែលអាចធ្វើការប្រៀបធៀប និងរៀនទៅលើគុណភាពខ្យល់ខាងក្រៅ និងខ្យល់ខាងក្នុងបានដោយស្វ័យប្រវត្តិថែមទៀត។ សម្រាប់ AI Saving Mode ជួយសន្សំថាមពលបានដល់ទៅ 45% និងសន្សំប្រាក់បានយ៉ាងច្រើន។ ឧបករណ៍នេះ ក៏មានបំពាក់នូវ S Filter ដែលអាចកម្ចាត់ធូលីបានដល់ទៅ 99.99% ផងដែរ។
Article image
ឧបករណ៍ Samsung Bespoke Air Infinite Line នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រស្តង់ដារចេញពីសមាគមន៍ស្តង់ដារកូរ៉ (Korean Standards Association) ផ្អែកទៅលើស្តង់ដារអន្តរជាតិ។ ម៉ាស៊ីនបន្សុទ្ធខ្យល់នេះ ក៏អាចប្រើប្រាស់បាននៅបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ជាច្រើនទៀត។ វាមានតម្លៃចាប់ពី  799,000 won ($600) ៕
Samsung Electronics បង្ហាញឧបករណ៍បន្សុទ្ធខ្យល់ប្រណិត Bespoke Cube Air Infinite Line បំពាក់នូវបច្ចេកវិទ្យា AI