ស្វែងរកពួកយើង:

Samsung Galaxy A25 អាចនឹងមានពណ៌ថ្មីបែបស្រទន់ នឹងមិនធ្លាប់មានពីមុនមកនោះទេ

ដោយ

Koun Jab Luffy

17 តុលា 2024 09:30 ព្រឹក

អាន 3 នាទី

Article image
ជាធម្មតា ក្រុមហ៊ុន Samsung តែងតែបង្ហាញនូវស្មាតហ្វូន Galaxy A series របស់ខ្លួនជាមួយនឹងជម្រើស 4 ពណ៌។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ ក៏អាចនឹងមិនមានអ្វីផ្លាស់ប្តូរនោះទេ គឺដូចមុនៗដដែល។ កាលពីពេលមុននេះ ធ្លាប់មានដំនឹងថា ស្មាតហ្វូន Galaxy A25 អាចបង្ហាញខ្លួនជាមួយនឹង 3 ពណ៌ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ យោងតាមការបញ្ជាក់ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូន Galaxy A25 ជាមួយនឹងជម្រើសពណ៌ថ្មីដ៏ស្រទន់បំផុត។ ប្រសិនបើយើងមើលទៅលើវីដេអូថ្មីរបស់ក្រុមហ៊ុនទម្លាយនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Galaxy A25 អាចនឹងមានពណ៌មាស។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ទើបតែទម្លាយនូវវីដេអូថ្មីដែលសំដៅទៅលើស្មាតហ្វូន Galaxy A25 ដោយក្នុងវីដេអូនេះ មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានពណ៌មាស Gold avatar។ សូមជំរាបថា កាលពីឆ្នាំមុននេះ ស្មាតហ្វូន Galaxy A25 នេះ គឺមានជម្រើស 4 ពណ៌រួមមានដូចជា ពណ៌ Brave Black, Fantasy Blue, Optimistic Blue និង Personality Yellow។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និង Key Island ថែមទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីការបង្ហាញវត្តមានរបស់ ស្មាតហ្វូន Galaxy A35 និង Galaxy A55 ដែលជាសិស្សច្បងរបស់ Galaxy A25 មានការតម្លើងនូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ នៅក្នុងវីដេអូដែលបែកធ្លាយនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន Galaxy A25 ហើយ។ សម្រាប់ពណ៌ថ្មីរបស់ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ ហើយវីដេអូនេះ ក៏មានទម្លាយនៅលើបណ្តាញ YouTube channel របស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌាផងដែរ។
ស្មាតហ្វូន Galaxy A25 នេះ មានអេក្រង់ទំហំ 6.5-អ៊ីង ជាប្រភេទអេក្រង់ Super AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 1,000nits នៅក្នុងHigh Brightness Mode (HBM)។ ស្មាតហ្វូនថ្មីនេះ មានគែមធ្វើពីប្លាស្ទិក កញ្ចក់ខាងមុខ និងផ្លាស្ទិកនៅខាងក្រោយ។ ស្មាតហ្វូននេះ មានបន្ទះឈីប Exynos 1280 មានរ៉េមទំហំ 6GB/8GB និងអង្គចងចាំទំហំ 128GB/256GB។ នៅលើស្មាតហ្វូននេះ ក៏មានរន្ធផត  microSD card slot ផងដែរ។ ស្មាតហ្វូននេះ ដំណើរការលើ Android 14 ផ្អែកនៅលើ One UI 6.1 ហើយនឹងអាប់ដេតទៅកាន់ Android 15 (One UI 7.0) នៅឆ្នាំក្រោយនេះ។
Article image
ស្មាតហ្វូន Galaxy A25 នេះ មានកាមេរ៉ាខាងមុខទំហំ  13MP និងកាមេរ៉ាខាងក្រោយទំហំ 50MP បំពាក់នូវមុខងារ OIS, 8MP ultrawide និង 2MP macro។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 25W fast charging  ស្មាតហ្វូននេះបំពាក់នូវ  stereo speakers, 5G (dual-SIM card slot), GPS, Wi-Fi 5, Bluetooth 5.3, NFC, USB Type-C port និង 3.5mm headphone jack ថែមទៀត៕
Samsung Galaxy A25 អាចនឹងមានពណ៌ថ្មីបែបស្រទន់ នឹងមិនធ្លាប់មានពីមុនមកនោះទេ