ស្វែងរកពួកយើង:

Samsung Galaxy A35 5G និង Galaxy A55 5G នឹងបង្ហាញវត្តមាននៅឥណ្ឌាឆាប់ៗនេះហើយក្រោយពីចុះបញ្ជី BIS

ដោយ

Koun Jab Luffy

30 មករា 2024 12:45 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះក្រុមហ៊ុន Samsung បាននឹងកំពុងតែមានការមមាញឹកជាខ្លាំងទៅលើការផលិតស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដែលមានដូចជា Galaxy A Series និង M Series។ យោងតាមការបែកធ្លាយនៅថ្ងៃនេះបានបង្ហាញថា Galaxy A35 5G និង Galaxy A55 5G បាបចុះបញ្ជីនៅលើស្ថាប័នវាយតម្លៃ BIS របស់ប្រទេសឥណ្ឌារួចហើយ។
សូមជំរាបថា មុនការចុះបញ្ជីថ្មីនេះ ស្មាតហ្វូនថ្មីនេះ ធ្លាប់បានឆ្លងកាត់ការចុះបញ្ជីជាច្រើនរួចមកហើយ ក្នុងនោះរួមមានដូចជា FCC និង Bluetooth SIG ជាដើម ហើយក៏មានការបញ្ជាក់ពីបង្ហាញវត្តមានឆាប់ៗនេះផងដែរ។ នៅលើបញ្ជី BIS ប្រទេសឥណ្ឌានេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A35 5G និង Galaxy A55 5G នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌា ហើយក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិ និងមុខងារថ្មីៗជាច្រើនផងដែរ។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy A35 5G បានធ្វើតេស្តនៅលើបញ្ជី Geekbench រួចរាល់ហើយ។ ស្មាតហ្វូនថ្មីនេះ មានលេខម៉ូដែល SM-A356U និងមានការបំពាក់នូវបន្ទះឈីប Exynos 1380 ដែលដូចគ្នាទៅនឹងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A54 ក៏ដូចជា M54/F54 អញ្ចឹង។ បន្ទះឈីបនេះ គឺជាប្រភេទ octa-core ដែលមាន 4  Cores រត់បានល្បឿន 2GHz និង 4 Cores ទៀតមានល្បឿន 2.40GHz ហើយនិងមានរ៉េមទំហំ 6GB ព្រមទាំងរត់នៅលើប្រព័ន្ធប្រតិបត្តិការ ndroid 14 operating system។
សម្រាប់ការធ្វើតេស្តសមត្ថភាពទៅលើ Samsung Galaxy A35 គឺទទួលបានពិន្ទុ 697 ទៅលើ single-core test និងពិន្ទុ 2,332 ទៅលើ multi-core test។ រីឯទំហំអេក្រង់ និងកាមេរ៉ា រួមនិងថាមពលថ្មនៅលើស្មាតហ្វូននេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ចំពោះស្មាតហ្វូន Galaxy A55 5G វិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវឆ្នាំងសាក 25W wired fast charging ហើយក៏មានការបញ្ជាក់ពីវិញ្ញាបនបត្រ TUV Rheinland និង 3C certifications រួចរាល់ហើយ។
Article image
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅចន្លោះខែមេសា និងមិថុណា ឆ្នាំ 2024 ខាងមុខនេះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.5-អ៊ីង កម្រិត Full HD+ OLED display និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Exynos 1480 SoC និងមានក្រាហ្វិកកាត AMD GPU ហើយអាចនឹងមានថ្មីទំហំ 5,000mAh។ ស្មាតហ្វូននេះអាចនឹងមានកាមេរ៉ាគោលទំហំ 50-megapixel និងគ្រាប់ទីពីរមានទំហំ 12-megapixel ultra-wide-angle lens ហើយនិងមួយគ្រាប់ទៀតមានទំហំ 5-megapixel macro ខណៈដែលកាមេរ៉ាសែលហ្វី គឺមានទំហំ 32 megapixels។ ស្មាតហ្វូន Galaxy A35 នឹងមានអេក្រង់គែមកោង នឹងមានទំហំ 6.6-អ៊ីង ហើយនិងបង្ហាញវត្តមាននៅត្រីមាសទី 2 ឆ្នាំ 2024។
Samsung Galaxy A35 5G និង Galaxy A55 5G នឹងបង្ហាញវត្តមាននៅឥណ្ឌាឆាប់ៗនេះហើយក្រោយពីចុះបញ្ជី BIS