ស្វែងរកពួកយើង:

Samsung Galaxy A35 5G បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយរ៉េម 8GB

ដោយ

Koun Jab Luffy

15 កុម្ភៈ 2024 12:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូន Samsung Galaxy A35 5G ទើបតែទទួលបាននូវវិញ្ញាបនបត្រជាច្រើន ហើយក៏មានការបង្ហើបថា ស្មាតហ្វូនជំនាន់នេះ នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ កាលពីខែមុននេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Geekbench benchmarking platform រួចមកហើយ។ នៅពេលនេះ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើ database នេះជាថ្មី ដោយមានភ្ជាប់មកជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរ។
នៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូន Samsung Galaxy A35 5G នេះ មានលេខម៉ូដែល A356E។ សម្រាប់ភាពខុសគ្នានៃស្មាតហ្វូននេះ គឺការប្រើប្រាស់នូវរ៉េមទំហំ 8GB។ សម្រាប់ការធ្វើតេស្តស្មាតហ្វូននេះ គឺមានពិន្ទុ 1,020 នៅក្នុងការតេស្ត single-core និងពិន្ទុ 2,973 នៅក្នុងការតេស្ត multi-core។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតនៃបន្ទះឈីប និងកម្មវិធី software នេះ គឺដូចគ្នាទៅនឹងវិញ្ញាបនបត្រ Geekbench កាលពីពេលមុនអញ្ចឹង។
Article image
បន្ទះឈីបនៅលើស្មាតហ្វូន Galaxy A35 5G នេះ មាន 4-Cores រត់ល្បឿន 2GHz និង 4-Cores ទៀត រត់បានល្បឿន 2.40GHz។ បន្ទះឈីប អាចជាបន្ទះឈីប Exynos 1380 ។ ស្មាតហ្វូននេះ តម្លើងមកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android 14 OS។ នៅក្នុងចុងក្រោយបំផុតនៅលើបញ្ជី Geekbench នេះ បង្ហាញថា ស្មាតហ្វូន Samsung Galaxy A35 5G នេះមានរ៉េមទំហំ 6GB និង 8GB។
គួរបញ្ជាក់ថា នៅក្នុងវិញ្ញាបនបត្រ FCC ក៏ធ្លាប់បានទម្លាយថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យា 25W fast charging ផងដែរ។ ស្មាតហ្វូននេះ នឹងមាន 3 ពណ៌ រួមមានដូចជា Awesome Iceblue, Awesome Lilac និង Awesome Navy។ មកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញស្មាតហ្វូន Galaxy A35 5G ជាមួយនឹងម៉ូឌែល A55 5G នៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕
Samsung Galaxy A35 5G បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយរ៉េម 8GB