ស្វែងរកពួកយើង:

Samsung Galaxy A35 5G ម៉ូដែលសកល បង្ហាញខ្លួនលើបញ្ជី Geekbench ជាមួ‌យរ៉េម 6GB តម្លៃ 379 យូរ៉ូ

ដោយ

Koun Jab Luffy

10 មីនា 2024 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy A35 5G សម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាមួយនិងម៉ូដែលមួយទៀតគឺ Galaxy A55 5G។ នៅមុនថ្ងៃសម្ពោធនេះ នៅលើបញ្ជីធ្វើតេស្ត Geekbench បានបង្ហាញពីស្មាតហ្វូន Galaxy A35 5G ដែលនឹងមានលក់នៅលើទីផ្សារសកលហើយ។ ព័ត៌មាននេះ គឺមានការចែកចាយដោយវិបសាយ MySmartPrice និងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនថែមទៀតផង។
នៅលើបញ្ជីតេស្តសមត្ថភាពខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ SM-A365B មានពិន្ទុ 1021 ទៅលើការតេស្ត Single-core និងពិន្ទុ 2897 ទៅលើការតេស្ត Multi-core។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Samsung Exynos 1380 SoC ផ្អែកលើបច្ចេកវិទ្យា 5nm EUV ដែលផ្តល់នូវកម្រិតដំណើរការរលូន និងមានអនុភាពខ្ពស់បំផុត។ បន្ទះឈីបនេះ គឺមានការប្រើប្រាស់នូវអង្គប្រតិបតិ្តការ Cortex-A78 ចំនួន 4 គ្រាប់ និង A55 ចំនូន 4 គ្រាប់ ហើយនិងមានការគាំទ្រដោយក្រាហ្វិកាត ARM Mali-G68 GPU ដែលនឹងផ្តល់នូវបទពិសោធន៌កាន់តែប្រើប្រាស់កាន់តែសំបូបបែប។
Article image
Galaxy A35 5G នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.6-អ៊ីង Super AMOLED display ទំហំ 1080x2340 ល្បឿន 120Hz refresh rate។ សម្រាប់កាមេរ៉ាថតវិញ ស្មាតហ្វូននេះមាមកាមេរ៉ា 3 គ្រាប់។ កាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 5MP macro sensor។កាមេរ៉ាស្មាតហ្វូននេះ មានសមត្ថភាពអាចថតបាន 4K ល្បឿន 30 fps។ សម្រាប់កម្លាំងម៉ាស៊ីនវិញ គឺមានទំហំ 6GB ឬ 8GB និងអង្គចងចាំទំហំ 128GB ឬ 256GB ព្រមទាំងរត់នៅលើស្បែកមុខកម្មវិធី One UI 6.1 ផ្អែកលើ Android 14។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh។ សម្រាប់ទីផ្សារអឺរ៉ុបស្មាតហ្វូននេះ មានតម្លៃ €379។