ស្វែងរកពួកយើង:

Samsung Galaxy A35 5G បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC របស់ប្រទេសថៃ ជាមួយនឹងលេខម៉ូដែល SM-A356E/DS

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 01:51 រសៀល

អាន 2 នាទី

Article image
មួយរយៈពេលនេះ មានការបែកធ្លាយជាច្រើនរបស់ Samsung Galaxy A35 5G ហើយពេលនេះ ស្មាតហ្វូនថ្មីនេះ មានការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC របស់ថៃថែមទៀតហើយ។ នៅលើ NBTC បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានភា្ជប់ជាមួយនឹងលេខម៉ូដែល SM-A356E/DS។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ ទទួលបាននូវការអនុម័តសម្រាប់ទីផ្សាររបស់ថៃរួចហើយ ខណៈពេលដែលបញ្ជីនេះ នៅមិនទាន់មានការនិយាយលម្អិតអំពីលក្ខណៈសម្បត្តិនៃ hardware នៅឡើយទេ។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូន Galaxy A35 5G បានក្លាយជាប្រធានបទនៃការបែកធ្លាយជាច្រើនដែលមានការឌីស្សាញទម្រង់ “Key Island” (លើកដំបូងបំផុតមាននៅលើស្មាតហ្វូន Galaxy A25 5G) នៅលើស្មាតហ្វូនថ្មីនេះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាបញ្ឈរជាមួយនឹង frames រាបស្មើយ៉ាងស្រស់ស្អាត។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Exynos 1380 និងស្បែកមុខកម្មវិធី One UI 6.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ។
Article image
ស្មាតហ្វូន Galaxy A35 5G នេះ នឹងមានអេក្រង់ទំហំ 6.5-អ៊ីង Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មាន 3 ពណ៌គឺ icy blue, lilac និង navy blue។ និយាយអំពីកាមេរ៉ានោះ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-megapixel, 8-megapixel និង 5-megapixel sensors នៅផ្នែកខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 13-megapixel។
បន្ថែមពីនេះ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 25W charging ថែមទៀតផង។ ជាមួយនឹងវិញ្ញាបនបត្រជាច្រើនរបស់ស្មាតហ្វូននេះនៅលើទីផ្សារនោះ យើងអាចដឹងបានថា ការបង្ហាញនូវស្មាតហ្វូន Galaxy A35 សម្រាប់ទីផ្សារសកលគឺនៅក្នុងពេលឆាប់ៗនេះ៕
Samsung Galaxy A35 5G បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC របស់ប្រទេសថៃ ជាមួយនឹងលេខម៉ូដែល SM-A356E/DS