
នៅទីបំផុត ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy A35 ជាផ្លូវការហើយ នៅក្នុងព្រឹត្តិការណ៌នោះក៏មានការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy A55 ផងដែរ។ ស្មាតហ្វូនទាំងពីរនេះមានលក្ខណៈសម្បត្តិពិសេសជាច្រើនដែលដូចគ្នា ប៉ុន្តែវាក៏មានភាពខុសគ្នាមួយចំនួនគួរអោយកត់សម្គាល់ផងដែរ។ ពេលនេះ្យើងនឹងមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន A35។
ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន Galaxy A34 ផងដែរនោះ ស្មាតហ្វូន Galaxy A35 ម៉ូដែលថ្មីនេះ គឺមានគែមធ្វើពីផ្លាស្ទិក និងផ្នែកខាងក្រោយធ្វើពីផ្លាស្ទិកផងដែរ ហើយក៏មានការឌីស្សាញជាមួយនឹង key island ដែលមានភ្ជាប់ជាមួយនឹង power / volume keys មានការហើបឡើងបន្តិច។ ស្មាតហ្វូននេះ មានអេក្រង់ Super AMOLED ទំហំ 6.6-អ៊ីង និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ ហើយនិងមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus ។ អេក្រង់នេះមានកម្រិតភាពច្បាស់ FHD+ resolution (2340 x 1080 pixels) និងមានល្បឿន 120Hz refresh rate ។

ស្មាតហ្វូននេះ មានបន្ទះឈីប Exynos 1380 SoC ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A54 កាលពីឆ្នាំមុននេះ។ បន្ទះឈីបនេះ គឺមានរ៉េមទំហំ 8GB និង 256GB។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានកាមេរ៉ាទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 5MP macro។

ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងមានបំពាក់នូវ Dual Stereo Speakers ហើយក៏មានបច្ចេកវិទ្យាការពារទឹក IP67 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយនឹងស្បែកមុខកម្មវិធី One UI 6.1។ ក្រុមហ៊ុន Samsung សន្យាថា នឹងអាប់ដេត OS បានដល់ទៅ 4 ជំនាន់ និងអាប់ដេតសុវត្ថិភាពដល់ទៅ 5 ឆ្នាំថែមទៀតផង។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវ 25W wired charging ថែមទៀត។

ស្មាតហ្វូន Samsung Galaxy A35 មានជម្រើស 4 ពណ៌គឺ Lilac, Lemon, Ice Blue និង Navy ។ សម្រាប់ទំហំ 6GB+128GB គឺមានតម្លៃ €380 នៅក្នុងអ៊ឺរ៉ុប។វ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានទំហំ 8GB+128GB និង 8GB+256GB ផងដែរ៕

