ស្វែងរកពួកយើង:

Samsung Galaxy A55 និង Galaxy A35 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 11 ខែមីនាខាងមុខនេះ

ដោយ

Koun Jab Luffy

05 មីនា 2024 01:10 រសៀល

អាន 3 នាទី

Article image
បន្ទាប់ពីមានការទម្លាយព័ត៌មានអស់រយៈពេលជាច្រើនខែមក នៅថ្ងៃមនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវជាផ្លូវការនូវកាលបរិច្ឆេតនៃការសម្ពោធស្មាតហ្វូន Galaxy A-series 2024 របស់ខ្លួនហើយ គឺនៅថ្ងៃទី 11 ខែមីនាខាងមុខ។ នៅពេលនេះ ក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ពីឈ្មោះស្មាតហ្វូនដែលត្រូវប្រកាសចេញនៅឡើយទេ ខណៈដែលការបែកធ្លាយកន្លងមក បញ្ជាក់ថា ស្មាតហ្វូនថ្មីៗទាំងនេះមាន Galaxy A55 និង Galaxy A35។
រូបភាពដែលគេទម្លាយចេញនេះ គឺបានបង្ហាញពីហាងលក់អនឡាញនៅលើ Samsung Shop App នៅក្នុងប្រទេសឥណ្ឌា ហើយរូបភាពនេះ គឺត្រូវបានគេជឿជាក់ថា គឺជារូបភាពថ្មីរបស់ស្មាតហ្វូន A-series ម៉ូដែល Galaxy A55។ គូរបញ្ជាក់ផងដែរថា កាលពីមុននេះ មានពាក្យចចាមអារ៉ាមមួយចំនួន បានទម្លាយរួចហើយអំពី Galaxy A55 និង A35 រូចហើយ។
យោងតាមរបាយការណ៌កន្លងមក បានទម្លាយថា Samsung Galaxy A55 អាចនឹងមានអេក្រង់ទំហំ 6.6-អ៊ីង Super AMOLED display គាំទ្រជាមួយនិងការបង្ហាញចេញបាន FHD+ resolution ល្បឿន 120Hz refresh rateអ។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Exynos 1480 និងជម្រើសរ៉េម 6GB+128GB និងទំហំ 8GB+256GB។ និយាយពីកាមេរ៉ាក្រោយវិញ គឺនឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រនូវមុខងារទប់លំនឹង optical image stabilization (OIS) ខណៈគ្រាប់ទីពីរមានទំហំ 12-Megapixel ultrawide និងទីបីទំហំ 5-Megapixel macro។ សម្រាប់កាមេរ៉ាមុខមានទំហំ 32-Megapixel។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 25W wired charging និងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP67 រួមនឹងប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែក One UI 6.0។
សម្រាប់ Samsung Galaxy A35 ត្រូវបានគេបញ្ជាក់ថា មានអេក្រង់ទំហំ 6.5-អីង Super AMOLED FHD+ ល្បឿន 120Hz refresh rate ហើយនិងមានបន្ទះឈីប Exynos 1380។ ស្មាតហ្វូននេះមានរ៉េម 6GB និង 8GB និងអង្គចងចាំ 128GB និងទំហំ 256GB ព្រមទាំងមានថ្ម 5,000mAh កម្លាំងសាក 25W charging។ ស្មាតហ្វូននេះដំណើរការនៅលើស្បែកមុខកម្មវិធី One UI 6.0 ផ្អែកលើ Android 14។
Article image
ស្មាតហ្វូន Samsung Galaxy A35 ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរទំហំ 8-Megapixel ultrawide ហើយនិងមាន 2-Megapixel macro។ Samsung Galaxy A35 មានកាមេរ៉ាមុខទំហំ 13-Megapixel។ ស្មាតហ្វូននេះមានថាមពល 5,000mAh គាំទ្រកម្លាំងសាក 15W wired charging។ Samsung Galaxy A35 ក៏នឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាក IP67 dual speakers, NFC ប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់។ ស្មាតហ្វូន Samsung Galaxy A35 ទំនងមានជម្រើសពណ៌ Lilac, Navy, Ice Blue និង Lemon ខណៈដែល Galaxy A55 អាចនឹងមានពណ៌ Navy, Ice Blue, White និង Purple។