ស្វែងរកពួកយើង:

Samsung Galaxy A55 បំពាក់នូវបន្ទះឈីប Exynos 1480 គែមធ្វើពីលោហៈ និងកាមេរ៉ា 50MP OIS តម្លៃ 480 យូរ៉ូ

ដោយ

Koun Jab Luffy

12 មីនា 2024 11:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូន Galaxy A55 និង Galaxy A35 ហើយ។ ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ គឺមានលក្ខណៈសម្បត្តិជាច្រើន ដែលដូចគ្នា ខុសគ្នាផងដែរ ទៅលើបន្ទះឈីប ការឌីស្សាញ និងកាមេរ៉ាកាន់តែប្រសើរជាងមុនថែមទៀតផង។ ស្មាតហ្វូន Galaxy A55 នេះមានតួខ្លួន កាន់តែប្រណិតជាងស្មាតហ្វូនត្រកូល A-Series ដែលបង្ហាញវត្តមាននាពេលកន្លងមក។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ ហើយនិងគែមលោហធាតុ។
ដូចគ្នាទៅនឹងម៉ូដែលថ្មីៗជាច្រើននោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការឌីស្សាញជាមួយនឹង key island ថ្មីផងដែរ។ សម្រាប់ ប៊ូតុង Power និង Volume keys គឺពិតជាស្រស់ស្អាតមែនទែន។ សម្រាប់ផ្នែកខាងមុខនៃស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-អ៊ីង Super AMOLED មានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ ហើយនិងមានការការពារដោយកញ្ចក់  Corning Gorilla Glass Victus ថែមទៀត។
Article image
អេក្រង់នេះ មានកម្រិតភាពច្បាស់ 2340x1080 pixels (FHD+) និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មានបន្ទះឈីប Exynos 1480 SoC ជាមួយនឹងក្រាហ្វិកកាត AMD RDNA2 ផ្អែកលើ Xclipse 530 GPU ផងដែរ។ នៅលើបន្ទះឈីបនេះ ក៏មានអមដោយរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។
Article image
ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 50MP គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 5MP Macro។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវស្បែកមុខកម្មវិធី One UI 6.1 ផ្អែកនៅលើ Android 14 ទៀតផង។ ស្មាតហ្វូននេះនឹងទទួលបាននូវការអាប់ដេត OS បានដល់ទៅ 4 ជំនាន់ និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 5 ឆ្នាំ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ IP67 សម្រាប់ការពារទឹក និងធូលី ហើយក៏មានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ហើយនិងមាន dual stereo speakers ទៀតផង។
Article image
ស្មាតហ្វូន Samsung Galaxy A55 នេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹង 25W wired charging ។ ក្រុមហ៊ុន Samsung ផ្តល់នូវស្មាតហ្វូន  Galaxy A55 ដែលមាន 4 ពណ៌គឺ  Ice Blue, Lemon, Lilac និង Navy ។ ស្មាតហ្វូននេះមានតម្លៃ €480 សម្រាប់ទំហំ  8GB+128GB នៅក្នុងអ៊ឺរ៉ុប។ វាក៏មានទំហំ  8GB+256GB និង 12GB+256GB ផងដែរ៕
Samsung Galaxy A55 បំពាក់នូវបន្ទះឈីប Exynos 1480 គែមធ្វើពីលោហៈ និងកាមេរ៉ា 50MP OIS តម្លៃ 480 យូរ៉ូ