
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនលំដាប់ថវិកាថ្មីរបស់ Samsung ដែលស្ថិតនៅក្នុងត្រកូល A-series ម៉ូដែល Galaxy A57 គឺនឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ថ្មីប្រភេទ flexible OLED display ជាលើកដំបូង។ នៅក្នុងរបាយការណ៌នេះ បានបបញ្ជាក់ថា អេក្រង់នេះ គឺជាបន្ទះអេក្រង់របស់ក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិនដែលមានឈ្មោះថា CSOT ដែលជាក្រុមហ៊ុនមានបទពិសោធន៌ខ្ពស់នៅក្នុងការផលិតអេក្រង់តែម្តង។
សូមជំរាបថា CSOT មិនមែនជាក្រុមហ៊ុនផ្តាច់មុខតែមួយគត់នៅក្នុងការផ្គត់ផ្គង់អេក្រង់ Flexible OLED panels សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A57 នោះទេ តែការផ្លាស់ប្តូរមួយនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung គឺបានធ្វើការប្រើប្រាស់ខាងក្រៅជាលើកដំបូង។ ការផ្គត់ផ្គង់អេក្រង់ Flexible OLED panels គឺ មិនមានច្រើនទេប្រៀបធជាមួយនិង Samsung Display។ អេក្រង់ Flexible OLED នេះ គឺនឹងធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Galaxy A57 កាន់តែមានកម្រ៉ាស់ស្តើង និងគែមអេក្រង់កាន់តែតូចថែមទៀតផង។

គួរបញ្ជាក់ថា វត្តមានរបស់ Galaxy A series នាពេលកន្លងមក គឺប្រើប្រាស់អេក្រង់ត្រឹមតែ OLED panels ប៉ុណ្ណោះ។ បន្ថែមពីនេះរបាយការណ៌ខាងលើនេះ បានបន្តថា CSOT ក៏នឹងធ្វើការផ្គត់ផ្គង់អេក្រង់ Flexible OLED screens នេះសម្រាប់ Galaxy S26 FE ដូចគ្នា។ Galaxy A57 ត្រួវបានរំពឹងថា នឹងប្រកាចេញនៅខែកុម្ភះឆ្នាំ 2026 ខាងមុខនេះហើយជាមួបន្ទះឈីបn Exynos 1680។ ស្មាតហ្វូននេះប្រើឆ្នាំងសាញ 45W fast charging support និងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាកោលទំហំ 50MP Sony IMX906 primary sensor និងគ្រាប់ទីពីរទំហំ 13MP ultrawide camera ខណៈដែលទី 3 មានទំហំ 5MP macro unit.
