ស្វែងរកពួកយើង:

Samsung Galaxy A57 បង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាពជាមួយនិងបន្ទះឈីប Exynos 1680

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 04:30 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយថា អាចនឹងត្រូវបែកធ្លាយនូវលក្ខណៈសម្បត្តិជាច្រើននាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា បន្ទាប់ពីការតេស្តដោយក្រុមការងារផ្ទៃក្នុងរបស់ក្រុមហ៊ុន Samsung ទៅលើស្មាតហ្វូន Galaxy A57 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលកាលពីដើមខែកន្លងទៅនេះ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Exynos ថ្មីផងដែរ។
នៅក្នុងបញ្ជីខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy A57 ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 1680 ដែលជាជំនាន់ថ្មីរបស់បន្ទះឈីប Exynos 1580 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A56 កាលពីឆ្នាំមុននេះ។ នៅលើបញ្ជី Benchmark នេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ មានពិន្ទុ 1,311 ទៅលើការនៅលើ single-core និង 4,347 ទៅលើការតេស្តនៅលើ multi-core នៅលើ Geekbench 6.5។
អ្វីដែលគួរអោយចាប់អារម្មណ៍នៅលើលក្ខណៈសម្បត្តិនៃបន្ទះឈីប Exynos 1680 នេះ គឺទៅលើរចនាសម្ព័ន្ធនៃបន្ទះឈីបរបស់ក្រុមហ៊ុន Samsung ដែលមានការរៀបចំដូចខាងក្រោម ដោយទី Prime core មានល្បឿន 2.91GHz និង 4 Performance cores មានល្បឿន2.6GHz ហើយនឹង 3 Efficiency cores មានល្បឿន1.95GHz។
Article image
ស្មាតហ្វូន Galaxy A57 ថ្មីនេះ ត្រូវគេនិយាយថា នឹងមានរ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 16 ។ ខណៈពេលនេះ យើងនៅមិនទាន់ដឹងអំពីការឌីស្សាញ កាមេរ៉ា ថាមពលថ្ម បច្ចេកវិទ្យាសាកថ្ម និងមុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែ មានការរំពឹងថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវអេក្រង់ AMOLED display ជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងថាមពលថ្មទំហំ 5,000mAh។ ស្មាតហ្វូន Galaxy A57 អាចនឹងមានការបង្ហាញខ្លួននៅខែមីនាឆ្នាំក្រោយនេះហើយ៕
Samsung Galaxy A57 បង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាពជាមួយនិងបន្ទះឈីប Exynos 1680