
ក្រឡេកទៅមើលទៅលើស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាលដែលស្ថិតនៅក្នុងត្រកូល Galaxy A7x ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2022 កន្លងនេះទៅនេះ ឃើញថាស្មាតហ្វូន A73 គឺជាម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលបានប្រកាសចេញនៅលើទីផ្សារ។ បន្ទាប់ពីស្មាតហ្វូនម៉ូដែលនេះ ក្រុមហ៊ុននេះ គឺមិនមានការបញ្ចេញនូវម៉ូដែលនេះទេសម្រាប់ Galaxy Series។ ប៉ុន្តែនៅពេលនេះ គឺមានការបញ្ជាក់ជាថ្មីហើយថា ក្រុមហ៊ុននេះបានត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy A7x ថែមទៀតហើយ ដោយម៉ូដែលនេះគឺ Galaxy A77 ផងដែរ។
សម្រាប់គំរូរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A77 នេះ ត្រូវបានគេប្រទះឃើញនៅលើប្រព័ន្ធ Geekbench Database ហើយ ដោយមានភ្ជាប់ជាមួយនឹងរ៉េមទំហំ 8GB ហើយនិងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16។ ទៅលើបន្ទះឈីបរបស់ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា អាចជាបន្ទះឈីប Exynos 2400 ឬ 2400e ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Samsung។ សម្រាប់បន្ទះឈីប SoC នេះ គឺនឹងមាន 3x Prime cores រត់ជាមួយនឹងល្បឿន 2.78GHz និង 3x performance cores មានល្បឿន2.3GHz ហើយនិង 4x efficiency cores clocked មានល្បឿន 1.82GHz។

ផ្អែកតាមលក្ខណៈសម្បត្តិបន្ទះឈីបថ្មីនេះ ត្រូវបានគេរំពឹងថ នេះអាចជាបន្ទះឈីប Exynos 2400 ឬ 2400e។ ខណៈពេលនេះ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Galaxy A77 នេះ នៅមិនទាន់ទម្លាយនៅឡើយនោះ មានការព្យាករណ៌ថា ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូនថ្មីនេះ អាចធ្វើឡើងនៅក្នុងខែមីនាខាងមុខនេះហើយ៕
