ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy A8s ស្មាតហ្វូនដែលមានអេក្រង់ Infinity-O Display និងមានកាមេរ៉ាសែលហ្វីបង្កប់ក្នុងអេក្រង់ បានបង្ហាញខ្លួនហើយ

ដោយ

Koun Jab Luffy

11 ធ្នូ 2018 02:35 យប់ជ្រៅ

អាន 3 នាទី

Article image
ត្រឹមម្សិលមិញនេះ ព័ត៌មានចចាមអារ៉ាមទាំងឡាយដែលបានចុះផ្សាយពីស្មាតហ្វូនធុនកណ្តាលជំនាន់ថ្មីមួយរបស់ Samsung គឺ Galaxy A8s ត្រូវបានបញ្ចប់ដោយពេលនេះស្មាតហ្វូនជំនាន់ថ្មីមួយនេះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះប្រកាសចេញជាផ្លូវការណ៍ហើយ។ អ្វីៗគឺដូចទៅនឹងព័ត៌មានចចាមអារ៉ាមដែលបានលើកឡើងមែនដោយស្មាតហ្វូនមួយនេះគឺពិតជាបំពាក់នូវអេក្រង់ជំនាន់ថ្មីប្រភេទ Infinity-O Display ប្រាកដមែន។ Galaxy A8s គឺជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Samsung និងជាស្មាតហ្វូនដំបូងគេក្នុងលោកដែលបំពាក់អេក្រង់ប្រភេទថ្មីនេះ ដូច្នេះវាពិតជាច្បាស់ហើយថាកំពូលស្មាតហ្វូនជំនាន់បន្ទាប់ Galaxy S10 Series ក៏នឹងប្រើប្រាស់អេក្រង់ Infinity-O នេះផងដែរ។
Article image
អេក្រង់ជំនាន់ថ្មី Infinity-O ដែលបំពាក់នៅលើ Galaxy A8s មានទំហំ 6.4 អ៊ីងជាប្រភេទ IPS LCD មិនមែនអេក្រង់ Super AMOLED ហើយអេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញចេញ Full-HD+ (1080 x 2340px) លើខ្នាតអេក្រង់ 19.5:9 ratio និងមានកម្រិតភាពច្បាស់ប្រមាណជា 403ppi។ រីចំនុចប្រហោងដែលនៅជិតកែងអេក្រង់ខាងឆ្វេងមានទំហំ 6.7mm ជាកន្លែងបង្កប់កាមេរ៉ាសែលហ្វីទំហំ 24MP ហើយឧប៉ាល័រសម្រាប់ស្តាប់ការសន្ទនាស្ថិតនៅជាប់គែមស៊ុមលោហះខាងលើ។ ផ្ទៃខាងក្រោយរបស់ Galaxy A8s ពាសដោយកញ្ចក់ និងវ័ណ្ឌជុំវិញផ្អោបផ្នែកកញ្ចក់មុខក្រោយជាលោហៈប្រភេទអាលុយមីញ៉ូម។
Article image
នៅលើផ្ទៃខាងក្រោយរបស់វាមានរំលេចដោយកែវលែនកាមេរ៉ា 3 គ្រាប់ដាំបញ្ឈរនៅជិតកែងគែមខាងឆ្វេង និងមានអំពូលភ្លើង LED Flash មួយគ្រាប់នៅពីខាងក្រោម រីទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅកណ្តាលតួរចំចំនុចដាក់ម្រាមចម្អុលដៃ។ កាមេរ៉ាទំាងបីគ្រាប់របស់ Galaxy A8s មួយគ្រាប់នៅកណ្តាលគឺជាកាមេរ៉ាមេ (Main Sensor) មានទំហំ 24MP មាន aperture f/1.7, គ្រាប់ទីពីរខាងលើជា Telephoto Lens ទំហំ 10MP មាន aperture f/2.4 និងគ្រាប់ចុងក្រោយក្រោមគេជាកាមេរ៉ាជំនួយ Depth Sensor ទំហំ 5.0MP មាន aperture f/2.2 ប្រើសម្រាប់ជំនួយក្នុងការផលិតរូបភាពព្រាលផ្ទៃវត្ថុ (Live Focus)។
Article image
ងាកមកកំលាំងម៉ាស៊ីនវិញ Galaxy A8s រត់ដោយអង្គគណនាកម្រិត octa-core នៅលើបន្ទះឈីប Qualcomm Snapdragon 710 ខ្នាត 10nm ជាមួយទំហំរ៉េមពីរជម្រើសគឺ 6GB/8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 128GB ហើយក៏ផ្តល់លទ្ធភាពអោយម្ចាស់របស់វាដាក់បន្ថែមទំហំបានដល់ 512GB ជាមួយ microSD card។
Article image
សម្រាប់អង្គក្រាហ្វិចវិញគឺប្រើពពួក Adreno 616។Galaxy A8s មានថ្មកំលាំងខ្លាំងគ្រាន់បើទំហំ 3,400mAh ប្រភេទថ្ម Li-Ion និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលល្បឿនលឿនតាមរយះរន្ធដោត USB-C។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះចាប់កំណើតឡើងមកជាមួយ Android 8.1 Oreo មិនតោងដល់ Android 9.0 Pie នោះទេ និងស្រោបដោយផ្ទៃ Samsung TouchWiz UI9.5។ Galaxy A8s មានជម្រើសបីពណ៌គឺខៀវ បៃតង និងប្រផេះ។
Article image
ហើយវាត្រូវបាន Samsung បើកអោយធ្វើការបញ្ជាទិញមុន (Pre-Order) ចាប់ពីថ្ងៃប្រកាសចេញរហូតដល់ថ្ងៃទី 21 ខែធ្នូនេះសម្រាប់ទីផ្សារប្រទេសចិន ហើយការដឹកជញ្ជូនអាចនឹងត្រូវចាប់ផ្តើមនៅថ្ងៃបន្ទាប់ពីនេះ ប៉ុន្តែគួរអោយស្តាយដោយយើងមិនទាន់ដឹងពីតម្លៃរបស់ Galaxy A8s ហើយក៏មិនទាន់ដឹងដែរថាតើស្មាតហ្វូនបង្កប់កាមេរ៉ាសែលហ្វីក្នុងអេក្រង់ Infinity-O ដំបូងគេមួយនេះនឹងមានចេញលក់ក្នុងបណ្តាទីផ្សារប្រទេសណាខ្លះនោះទេ។ ដូច្នេះទទួលបានព័ត៌មានថ្មីទៀតពីស្មាតហ្វូន Samsung Galaxy A8s នេះក្រុមការងារគេហទំព័រពិភពអេឡិចត្រូនិកយើងខ្ញុំនឹងចុះផ្សាយអោយដឹងនៅពេលក្រោយ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.