ស្វែងរកពួកយើង:

Samsung Galaxy Book 4 ដំណើរការនៅលើបន្ទះឈីប Intel Core Ultra, អេក្រង់ទំហំ 16 អ៊ីង FHD AMOLED បង្ហាញខ្លួននៅឥណ្ឌា

ដោយ

Koun Jab Luffy

24 មីនា 2024 11:13 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មីម៉ូដែល Galaxy Book 4 Pro 360, Galaxy Book 4 Pro និង Galaxy Book 4 360 កាលពីខែមុននេះ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា នៅពេលនេះ បាបប្រកាសជាផ្លូវការថា កុំព្យូទ័រជំនាន់ថ្មី Galaxy Book 4 នឹងមានវត្តមាននៅលើប្រទេសឥណ្ឌាឆាប់ៗនេះ ជាមួយនឹងការទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទនៃការលក់របស់ឡែបថបនេះថែមទៀតផង។
កុំព្យូទ័រ Galaxy Book 4 ស៊េរីថ្មីនេះ មានការឌីស្សាញសម្រាប់អ្នកប្រើប្រាស់ ដែលចង់បាននូវកុំព្យូទ័រដែលមានភាពខ្លាំងក្លា និងតម្លៃសមរម្យថែមទៀតផង។ កុំព្យូទ័រនេះ មានតួខ្លួនធ្វើពីលោហធាតុ និងទម្ងន់ត្រឹមតែ 1.55kg ហើយនឹងមានអេក្រង់ 39.62 cm កម្រិត Full HD ច្បាស់ក្នុងការទស្សនាថែមទៀតផង។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel Core i5 និង i7 ជំនាន់ចុងក្រោយបំផុតនោះ នៅកុំព្យូទ័រ Galaxy Book 4 នេះក៏មានបំពាក់នូវមុខងារ AI ជាច្រើនទៀតផងដែរ។
កុំព្យូទ័រថ្មីនេះ មានអេក្រង់ទំហំ 16-អ៊ីង FHD Dynamic AMOLED 2X ភ្ជាប់នូវបច្ចេកវិទ្យាអេក្រង់ Anti-Glare ហើយអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសរវាងបន្ទះឈីប Intel Core i5 និង Core i7  ផ្អែកទៅលើតម្រូវការរបស់ពួកគេថែមទៀត។ កុំព្យូទ័រនេះ មានរ៉េមទំហំ 16GB LPDDR4x RAM និង 512 GB NVMe SSD។ កុំព្យូទ័រ  Galaxy Book4 នេះមានបំពាក់នូវ  keyboard ជាមួយនឹង numeric keypad, stereo speakers ដែលមានការពង្រឹងទៅលើសំឡេង Dolby Atmos កាន់តែល្អ និងកាមេរ៉ា 720p HD សម្រាប់វីដេអូច្បាស់ក្នុងពេលខលថែមទៀត។
សម្រាប់ការតភ្ជាប់នៅលើកុំព្យូទ័រនេះ មានដូចជា HDMI, USB Type-C, USB3.2 ports, MicroSD card reader, Bluetooth v5.2 និង Wi-Fi 6 ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 54Wh ហើយវាក៏មាន 45W USB Type-C adapter ។
Article image
កុំព្យូទ័រនេះមានពណ៌ប្រផេះ និងពណ៌ទឹកប្រាក់ ហើយតម្លៃរបស់កុំព្យូទ័រ Galaxy Book4 នេះគឺចាប់ពី Rs. 70,990 សម្រាប់ម៉ូដែល Core 5 ទំហំ 8GB RAM និង 512GB SSD ហើយនិងមានតម្លៃ Rs. 85,990 សម្រាប់ Core i7 ជាមួយនឹងរ៉េមទំហំ 16GB។ កុំព្យូទ័រនេះ អាចរកទិញបាននៅលើ Samsung.com, ហាងលក់អនឡាញដៃគូ និងហាងក្នុងតំបន់ជិតលោកអ្នក ៕
Samsung Galaxy Book 4 ដំណើរការនៅលើបន្ទះឈីប Intel Core Ultra, អេក្រង់ទំហំ 16 អ៊ីង FHD AMOLED បង្ហាញខ្លួននៅឥណ្ឌា