ស្វែងរកពួកយើង:

Samsung Galaxy Book S បង្ហាញខ្លួនហើយ មានថ្មអាចកាន់បាន 23 ម៉ោង ចេញលក់មានតម្លៃចាប់ពី 999 ដុល្លា

ដោយ

Koun Jab Luffy

11 សីហា 2019 02:12 រសៀល

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ “Samsung Galaxy Note Unpacked” កាលពីថ្ងៃទី 07 សីហាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Samsung មិនត្រឹមតែធ្វើការបង្ហាញចេញស្រឡាយកំពូលស្មាតហ្វូនប៊ិច Galaxy Note 10 និង Note 10+ប៉ុណ្ណោះទេ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏បានដាក់បង្ហាញចេញនូវផលិតថ្មីៗមួយចំនួនទៀតដូចជានាឡិកាដៃឆ្លាតវៃ Samsung Galaxy Watch Active 2 និងម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មី Galaxy Book S ផងដែរ។
ម៉ាស៊ីនកុំព្យូទ័រ Galaxy Book S ជំនាន់ថ្មី គឺជាការវិវត្តន៍បន្ថែមថ្មីមួយបែបទៀតដែលបង្ហាញរូបរាងឡើងជាមួយនឹងកម្រាស់ស្តើងប្រណិត និងដំឡើងមកជាមួយកំលាំងម៉ាស៊ីនថ្មីជាមួយឈីប Snapdragon 8CX SoC ខ្នាត 7nm ដែលជាឈីបបំបែកខ្លួនចេញពីកំពូលឈីបស្មាតហ្វូន Snapdragon 855។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានលក្ខណះពិសេសជាងកុំព្យូទ័រយួរដៃជំនាន់មុនរបស់ Samsung  និងកុំព្យូទ័រដៃរបស់ក្រុមហ៊ុនដទៃទៀតដោយសារតែវាមានរន្ធសម្រាប់ដាក់ស៊ីមកាតប្រភេទ Nano SIM ដែលទ្រទ្រង់នូវប្រព័ន្ធសេវា 3G និង 4G LTE Cat.18 នៅលើប្រតិបត្តិការ Windows 10។
Article image
Samsung Galaxy Book S  មានអេក្រង់ទំហំ 13.3 អ៊ីងប្រភេទអេក្រង់ប៉ះថាច់ TFT Touchscreen Display ដែលទ្រទ្រង់កម្រិតបង្ហាញចេញ Full-HD+ នៅលើខ្នាតវិមាត្រអេក្រង់ 16:9 aspect ratio។ បន្ទះអេក្រង់នេះទ្រទ្រង់ការចុចបញ្ជាបានម្រាម 10 “10-point multi-touch operation” ដែលធ្វើអោយការសំគាល់ស្នាមម្រាមដៃបានរលូនល្អ។  ជំនូសអោយការប្រើប្រាស់នូវកំលាំងម៉ាស៊ីនរបស់ក្រុមហ៊ុន Intel និង AMD នៅលើកុំព្យូទ័រយួរដៃស៊េរីថ្មីនេះ Samsung បានដំឡើងកំលាំងម៉ាស៊ីនថ្មីជាមួយកំលាំងម៉ាស៊ីនរបស់ Qualcomm គឺ Snapdragon 8CX SoC ដែលមានល្បឿនរត់អតិបរិមាបាន 2.84GHz ជាមួយកំលាំងជំនូយពីរ៉េមទំហំ 8GB ប្រភេទ LPDDR4X RAM និងមានទំហំអង្គផ្ទុកទិន្នន័យស្រាប់ចាប់ពី 256GB ដល់ 512GB ហើយក៏អាចបង្កើនទំហំផ្ទុកបានជាមួយរន្ធបន្ថែម microSD ថែមទៀតផង។
Article image
ជាមួយគ្នានេះដែរម៉ាស៊ីនកុំព្យូទ័រយួរដៃ Galaxy Book S  ក៏ភ្ជាប់នូវបច្ចេកវិទ្យាតភ្ជាប់បណ្តាញឥតខ្សែ Wi-Fi 802.11 a/b/g/n/ac និងប្លូធូសជំនាន់ចុងក្រោយគឺ Bluetooth V5.0 សម្រាប់ការតភ្ជាប់ចែករំលែកទិន្នន័យចេញចូលជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗ។  បន្ថែមពីនេះវាក៏មានថ្មកំលាំង 42W ដែល Samsung បានអះអាងថា មានសមត្ថភាពកាន់សម្រាប់ការចាក់ Video playback បានដល់ទៅ 23 ម៉ោងឯណោះ ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿន Fast Battery Charging តាមរយះរន្ធដោតប្រភេទ USB-C ផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញគឺវាមានប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃ Fingerprint Scanner, Hall និង Light Sensor ហើយវាក៏ទ្រទ្រង់នូវមុខងារ Windows Hello Sign-in ថែមទៀតផង។
Article image
Galaxy Book S មាន ពណ៌ពីរជម្រើសគឺពណ៌ទឹកមាស (Earthy Gold) និងពណ៌ប្រផេះ (Mercury Grey)។ ចំពោះតម្លៃរបស់វាគឺ US$999 សម្រាប់ម៉ាស៊ីនមានអង្គផ្ទុកទិន្នន័យ 256GB ដោយឡែកសម្រាប់ម៉ាស៊ីនមានអង្គផ្ទុកទិន្នន័យ 512GB គឺមិនទាន់ដឹងនៅឡើយទេ។ Samsung Galaxy Book S នឹងមានចេញដាក់លក់នៅលើទីផ្សារប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលអតិថិតជនរស់នៅសហរដ្ឋអាមេរិកអាចរកជាវកុំព្យូទ័រស៊េរីថ្មីនេះបានចាប់ពីខែកញ្ញា ឬក៏បន្តដល់ជិតដំណាច់ឆ្នាំនេះ។ យ៉ាងណាមិញគេមិនទាន់ដឹងថាតើ Samsung នឹងនាំយកកុំព្យូទ័រយួរដៃស៊េរីថ្មីនេះចូលទៅលក់ក្នុងទីផ្សារប្រទេសឥណ្ឌាដែរ ឬអត់ទេ៕
Article image