ហ្វាប់ប្លេតត្រកូល Galaxy Note របស់ក្រុមហ៊ុន Samsung តែងតែនាំយកនូវអ្វីថ្មីៗ បើទោះបីជាកាលពីឆ្នាំមុនក្រុមហ៊ុននេះ បានរងគ្រោះដោយសារបញ្ហារបស់ហ្វាប់ប្លេត Galaxy Note 7 ដោយ សារតែបញ្ហាបច្ចេកទេសនៃថាមពលថ្មក៏ដោយ។ គួរបញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 7 ត្រូវបានប្រកាសប្រមូលមកវិញដល់ទៅ 2 លើកក្រោយ មកទើបវាត្រូវបានផ្អាកពីការផលិតនៅលើទីផ្សារពិភពលោក ប៉ុន្តែហ្វាប់ប្លេតនេះ នៅតែទទួលការគាំទ្រខ្លាំងក្លាដដែលនៅលើទីផ្សារ។ ឥឡូវនេះ Samsung បានត្រៀមខ្លួន នៅក្នុងការបង្ហាញហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 ដែលមានសមត្ថភាពខ្លាំងក្លា ហើយវាគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះ។
ហ្វាប់ប្លេត Galaxy Note 8 ត្រូវបានបែកធ្លាយព័ត៌មានជាច្រើនអំពីលក្ខណៈសម្បត្តិរបស់វាជាច្រើនខែកន្លងមកហើយ ប៉ុន្តែឥឡូវនេះ យើងទទួលបានព័ត៌មានលម្អិតអំពីហ្វាប់ប្លេតនេះដែលទម្លាយដោយគណនី Evan Blass (@evleaks) របស់ Venture Beat។ នៅក្នុងរយៈពេល 5 ឆ្នាំនេះ លោក Blass បានទម្លាយនូវព័ត៌មានច្បាស់ៗជាច្រើនអំពីស្មាតហ្វូននស៊េរីថ្មីៗដែលកំពុងតែពេញនិយមនៅក្នុងទីផ្សារនោះ។ នេះជាអ្វីដែលយើងដឹងអំពីហ្វាប់ប្លេត Galaxy Note 8 នៅក្នុងពេលនេះ៖
ហ្វាប់ប្លេត Galaxy Note 8 ធៀបទៅនឹងហ្វាប់ប្លេត Galaxy Note 7: មុនពេលដែលយើងចាប់ផ្តើមនិយាយរឿងបន្តទៀតនោះ វាជារឿងដែលល្អដែលយើងត្រូវដឹងអំពីលក្ខណៈសម្បត្តិដែលមាននៅក្នុងហ្វាប់ប្លេត Galaxy Note 7 នោះ។ ហ្វាប់ប្លេត Galaxy note 8 នឹងមានការពង្រឹងសមត្ថភាពកាន់តែច្រើន។ ហ្វាប់ប្លេត Galaxy Note 8 នឹងមានអេក្រង់ទំហំធំជាងហ្វាប់ប្លេត Galaxy Note 7 ហើយវាមានកម្រាស់ស្តើងជាង និងខ្ពស់ជាងទូរស័ព្ទ iPhone 7 Plus ។
ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីប្រភេទ Snapdragon 835 នៅក្នុងសហរដ្ឋអាមេរិច និងបន្ទះឈីប Exynos 8895 សម្រាប់ទីផ្សារអន្តរជាតិ។ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ បង្ហាញខ្លួននៅដើមឆ្នាំនេះភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនដែលនឹងប្រើប្រាស់នៅលើ Galaxy Note 8។ បើធៀបជាមួយនឹងហ្វាប់ប្លេត Galaxy Note 7 វានឹងមានសមត្ថ ភាពខ្លាំងក្លាជាងមុនដល់ទៅ 33% ហើយវានឹងប្រើប្រាស់រ៉េមទំហំ 6GB បបើធៀបជាមួយនឹងហ្វាប់ប្លេត Galaxy Note 7 មានតែទំហំត្រឹមតែ 4GB ប៉ុណ្ណោះ។ ក្រៅពីចំណុចសំខាន់ទាំងអស់នេះ លក្ខណៈសម្បត្តិមួយចំនួនទៀតដែលត្រូវបានទម្លាយនោះមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ហើយការរចនារូបរាងរបស់វាគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S8 ។ ហ្វាប់ប្លេត Galaxy Note 8 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដើម្បីប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone 7 Plus ភ្ជាប់នូវ Telephoto Lens ដែលអាចពង្រីក 2x Zoom ។
ហ្វាប់ប្លេត Galaxy Note 8 ធៀបជាមួយនឹងហ្វាប់ប្លេត Galaxy S8+ : កាលពីឆ្នាំមុននេះ ហ្វាប់ប្លេត Galaxy Note 7 មានការប្រើប្រាស់អេក្រង់ធំសម្រាប់ការទស្សនាវីដេអូនៅលើអេក្រង់ធំ ប៉ុន្តែហ្វាប់ប្លេត Galaxy Note 8 នឹងមានអេក្រង់ទំហំកាន់តែធំជាងមុនបន្ថែមទៀត។ ហ្វាប់ប្លេត Galaxy Note 8 នឹងមានទំហំអេក្រង់ធំជាងស្មាតហ្វូន Galaxy S8+ ។ លក្ខណៈសម្បត្តិរបស់ហ្វាប់ប្លេត Galaxy Note 8 គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8+ រួមមានដូចជាទំហំអេក្រង់ បន្ទះឈីប ទំហំផ្ទុកទិន្នន័យ ប្រព័ន្ធ IP68 សម្រាប់ការពារធូលី និងការជ្រាបទឹក។ ទោះជាយ៉ាងណាក៏ដោយស្មាតហ្វូនស៊េរីថ្មី Galaxy S8+ ភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3500mAh ខណៈពេលដែលហ្វាប់ប្លេត Galaxy Note 8 នឹងភ្ជាប់ជាមួយថាមពលថ្មទំហំ 3300mAh ។ អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងទៀតនោះ ហ្វាប់ប្លេត Galaxy Note 8 អាចនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $900-$1000 ។ ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់ជាមួយនឹងប៊ិក S-Pen ដែលមានសមត្ថភាពថ្មីៗបន្ថែមទៀត៕
