ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy S10 Series អាចធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែឧសភាបានហើយ

ដោយ

Koun Jab Luffy

06 មិថុនា 2019 04:37 ទៀបភ្លឺ

អាន 2 នាទី

Article image
កាលពីជិតដំណាច់ខែឧសភាក្រុមហ៊ុន Samsung បានបញ្ចេញនូវកំនែ Update  លើប្រព័ន្ធសុវត្ថិភាព May, 2019 Security patch សម្រាប់គ្រួសារកំពូលស្មាតហ្វូន Galaxy S10 Series ម្តងរួចទៅហើយ ប៉ុន្តែក្រុមហ៊ុនបានបិទវិញបន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកប្រើប្រាស់អំពីបញ្ហាមួយចំនួននៅលើស្មាតហ្វូនរបស់ពួកគេបន្ទាប់ពីធ្វើការ Update  រួចដូចជាបញ្ហាធ្វើអោយល្បឿនដំណើរការរបស់ស្មាតហ្វូនដើរយឺតជាងមុន និងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដំណើរការមិនស្រួល (ម្តងស្គាល់ម្តងមិនស្គាល់ជាដើម)។
ប៉ុន្តែយ៉ាងណាមិញក្នុងខណះពេលនេះ Samsung បានធ្វើការជុសជុលរាល់បញ្ហាទាំងនោះរួចរាល់ហើយ និងបានប្រកាសដាក់អោយធ្វើការ Update ជាថ្មីម្តងទៀតបានសម្រាប់ទីផ្សារមួយចំនួនកាលពីសប្តាហ៍មុន ហើយឥលូវនេះក្រុមហ៊ុនក៏បានបើកដាក់អោយធ្វើការ Update ប្រព័ន្ធសុវត្ថិភាពចុងក្រោយ (Third version) សម្រាប់ទីផ្សារសកលផងដែរ។ សម្រាប់ Firmware patch ចុងក្រោយនេះគឺមានកូដសំគាល់ G975FXXU1ASE7 ជាមួយទំហំទាញយកប្រមាណជា 122MB។
Article image
ជាមួយប្រព័ន្ធសុវត្ថិភាព Android Security patch May 1, 2019 គឺត្រូវបានពង្រឹងលើមុខងារ Night Mode របស់កាមេរ៉ា  និងអាចបើកដំណើរការមុខងារ Live Focus Mode នៅលើលែន Telephoto បានថែមទៀតផង។ ម្ទាស់កំពូលស្មាតហ្វូន Galaxy S10 Series ទាំងអស់នឹងទទួលបានសារជូនដំណឹងអោយធ្វើការ Update នេះនៅក្នុងរយះពេលមួយ ឬពីរសប្តាហ៍ទៀត ក៏ប៉ុន្តែប្រសិនបើលោកអ្នកមិនទទួលបានសារនោះទេគឺអាចចូលទៅត្រួតពិនិត្យមើល និងធ្វើការទាយយកបាននៅក្នុង SettingSoftware Update នៅលើទូរស័ព្ទលោកអ្នកផ្ទាល់ក៏បាន៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy S10 Series អាចធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែឧសភាបានហើយ