ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy S24 នឹងក្លាយជាស្មាតហ្វូនថ្មីមួយដែលបំពាក់នូវបច្ចេកវិទ្យា WiFi 7 នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024

ដោយ

Koun Jab Luffy

22 កញ្ញា 2022 04:59 ទៀបភ្លឺ

អាន 2 នាទី

និយាយពីប្រព័ន្ធ Wi-Fi ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Wi-Fi 6 ឬស្តង់ដារ 6E ប៉ុន្តែនេះ មិនមែនមានន័យថា ស្មាតហ្វូនថ្មី នឹងមិនមានបច្ចេកវិទ្យា Wi-Fi 7 នោះទេ។ របាយការណ៍ថ្មិមួយចេញពី DigiTimes បានបញ្ជាក់ថា ស្មាតហ្វូនជាច្រើន ដែលបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំ 2024 ខាងមុខនេះ គឺនឹងប្រើប្រាស់នូវ Wi-Fi 7 ហើយ។
Article image
បើតាមប្រភពខាងលើនេះ បាននិយាយថា សម្រាប់ក្រុមហ៊ុនស្មាតហ្វូនស្មាតហ្វូន ដែលទទួលបានការប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi 7 នេះ គឺមានចំនួនច្រើន នៅក្នុងនោះ Samsung នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលប្រើប្រាស់នូវស្តង់ដារ Wi-Fi ថ្មីនេះ នៅលើស្មាតហ្វូន  Galaxy S24។ ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារជាមួយនឹងបច្ចេកវិទ្យា  Wi-Fi 7។ តើល្បឿនរបស់ Wi-Fi 7 យ៉ាងណាដែរ?
Article image
សម្រាប់ Wi-Fi 7 នឹងមានល្បឿនលឿនជាង Wi-Fi 6 ដល់ទៅ 2.4 ដង។  Wi-Fi Organization បាននិយាយថា ល្បឿនរបស់បច្ចេកវិទ្យាថ្មីនេះ គឺអាចធ្វើបានដល់ទៅ 33Gbps។ ស្មាតហ្វូនដែលប្រើប្រាស់នូវ Wi-Fi 7 នឹងមាន 300MHz និង  physical (PHY) និងការពង្រឹងទៅលើ medium access control (MAC) ផងដែរ។ ក្រុមហ៊ុន Qualcomm ក៏បានទម្លាយអំពី  Wi-Fi 7 Networking Pro Series Wi-Fi chips ផងដែរ ដូចនេះ យើងនឹងឃើញវត្តមានរបស់  Wi-Fi 7 home routers និងកុំព្យូទ័រជាច្រើននៅដើមឆ្នាំ 2024 នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy S24 នឹងក្លាយជាស្មាតហ្វូនថ្មីមួយដែលបំពាក់នូវបច្ចេកវិទ្យា WiFi 7 នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024