
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនត្រកូលចុងក្រោយបំផុតនៃស្មាតហ្វូន Flagship ដែលមានតម្លៃសមរម្យនៅក្នុងត្រកូល FE series ។ ខណៈពេលដែលស្មាតហ្វូននេះ ត្រូវបាននាំចេញទៅកាន់អតិថិជនជាច្រើននៅជុំវិញពិភពលោកនោះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមអាប់ដេតដំបូងបំផុតទៅលើកម្មវិធី software ផងដែរ។
ជាមួយនិងការដាក់អោយមានការអាប់ដែតថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានផ្តើមធ្វើការអាប់ដេតជាមួយនឹង firmware version S721BXXS2AXI5។ ផ្អែកទៅលើព័ត៌មានផ្លូវការណ៌នេះ ការអាប់ដេតកម្មវិធី software នេះក៏បានទៅដល់តំបន់នៅអ៊ឺរ៉ុប និងអាហ្វ្រិកថែមទៀតផង។ ការអាប់ដេតនេះ មិនមានការនាំយកនូវមុខងារថ្មីៗបន្ថែមច្រើននោះទេ ប៉ុន្តែមានការអាប់ដេតទៅលើចន្លោះប្រហោងចំនួន 67 ផងដែរ។ ប្រសិនបើអ្នកទទួលបាននូវការអាប់ដេតនោះ អ្នកគួរតែធ្វើការអាប់ដេតស្មាតហ្វូនរបស់អ្នកទៅកាន់ version ចុងក្រោយបំផុតអោយបានភ្លាមៗ។
នៅក្នុង changelog ក៏មានការបន្ថែមនូវការអាប់ដេតថ្មីជាមួយនឹងការជួសជុលទៅលើ bug និងការ upgrade ទៅលើល្បឿនកាន់តែលឿនជាងមុន។ អ្នកអាចឆែកមើលបាននៅក្នុង Settings ដោយចូលទៅកាន់ Software Update និងចុចDownload and Install ។ ក្រុមហ៊ុន Samsung បញ្ចេញនូវស្មាតហ្វូន Galaxy S24 FE ជាមួយនឹង Android 14 OS ផ្អែកនៅលើ OneUI 6.1។

សូមជំរាបថា ស្មាតហ្វូន Galaxy S24 FE នេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង Dynamic AMOLED 2X display គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate និងបង្ហាញចេញបាន FHD+ resolution។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានបន្ទះឈីប Exynos 2400e SoC និងមានរ៉េមទំហំ 8GB ហើយនិងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP+8MP (Telephoto) + 12MP (Ultrawide) និងកាមេរ៉ាខាងមុខទំហំ 10MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,700mAh និងបច្ចេកវិទ្យា25W wired fast charging និង 15W wireless charging ផងដែរ៕
