ស្វែងរកពួកយើង:

Samsung Galaxy S24 FE នឹងប្រកាសនៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

19 សីហា 2024 10:16 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបន្តចែយចាយព័ត៌មានថ្មីៗពីស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE ទៀតហើយ ខណៈដែលមុននេះ មានការបង្ហាញពីស្មាតហ្វូននៅលើ support page ម្តងរួចមកហើយ។ ជាមួយនិងការទម្លាយថ្មីនៅពេលនេះ នៅលើស្ថាប័ន BIS របស់ប្រទេសឥណ្ឌា គឺមានការនិយាយពីលក្ខណៈសម្បត្តិមួយចំនួនបស់ស្មាតហ្វូនថ្មីនេផងដែរ។
នៅលើបញ្ជី BIS នេះ បានបង្ហាញថា ស្មាតហ្វូននេះ មានលេខម៉ូដែល SM-S721B/DS ដូចអ្វីដែលមាននៅលើការប្រកាសនៅលើ Samsung support page អញ្ចឹងដែរ ប៉ុន្តែមិនទាន់មានការទម្លាយព័ត៌មានជាក់លាក់ពីពីការឌីស្សាញ ឬក៏សមាសភាគផលិតណាមួយពីស្មាតហ្វូនថ្មីនេះនៅឡើយទេ ដោយគ្រាន់តែមានការបញ្ជាក់ពីការប្រកាសចេញស្មាតហ្វូន Galaxy S24 FE នៅលើទីផ្សារប្រទេសឥណ្ឌាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មុនមានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាខែតុលាខាងមុខនេះ  ហើយសម្រាប់ការឌីស្សាញវិញ ស្មាតហ្វូននេះ គឺមានការរចនារូបរាងចេញដោយមានការបំផុសគំនិតចេញពីស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S24 ដោយថែមទាំងបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ប៉ុនគ្នាជាមួយនិង Galaxy S24 ហើយនិងមានជម្រើស 5 ពណ៌ គឺមានពណ៌ green, yellow, graphite, blue និង silver/white។
ជាមួយគ្នានៅលើ Geekbench ក៏ធ្លាប់បានការទម្លាយថា ស្មាតហ្វូន S24 FE នឹងមានអេក្រង់ 6.7-អ៊ីង FHD+ display ល្បឿន 120Hz refresh rate ហើយអាចនិងមានការបំពាក់នូវបន្ទះឈីប Samsung Exynos 2400e SoC គាំទ្រជាមួយនិងក្រាហ្វិកកាត  Xclipse 940 GPU និងមានរ៉េម 8GB។ ស្មាតហ្វូនអាចនឹងមានថ្មទំហំ 4,565mAh។
Article image
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP និងទី 2 មានទំហំ 12MP ultrawide lens ហើយនិងទី 3 មានទំហំ 8MP telephoto ហ៊្សូមបាន 3x optical zoom។ សម្រាប់កាមេរ៉ា Selfies អាចនឹងមានទំហំ 10MP។ ស្មាតហ្វូន Galaxy S24 FE ត្រូវគេបញ្ជាក់ថា នឹងរត់នៅលើ Android 14 ផ្អែកជាមួយ One UI 6.1.1 customization។ បន្ថែមពីនេះក៏មានរបាយការណ៌បន្ថែមថា ស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវមុខងារ Galaxy AI features ថែមទៀតផង។