
នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung Galaxy S series ម៉ូដែល “Fan Edition” (FE) បានបង្ហាញវត្តមានជាផ្លូវការណ៌ហើយ ដោយបានកា្លយជាស្មាតហ្វូនថ្នាក់ប្រណិតដែលមានតម្លៃសមរម្យជាទីបំផុត។ ជាមួយនិងការប្រកាសចេញនូវ Galaxy S24 FE ស្មាតហ្វូនម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុន Samsung បញ្ជាក់ថា មានការឌីស្សាញជាពិសេសសម្រាប់អ្នកប្រើប្រាស់ និងមានការតម្លើងនូវបច្ចេកវិទ្យាថ្មីៗជាច្រើន។
ស្មាតហ្វូនជំនាន់ថ្មី S24 FE ថ្មីៗនេះ គឺមានការឌីស្សាញរូបរាងមិនសូវខុសពីជំនាន់មុននោះទេ ដោយស្មាតហ្វូននេះ មានគែមអេក្រង់ស្តើង និងមានរន្ធ punch-hole មួយគ្រាប់នៅចំកណ្តាលអេក្រង់ ដែលបំពាក់នូវកាមេរ៉ាទំហំ 10MP selfie។ ស្មាតហ្វូននេះមានអេក្រង់ទំហំធំដល់ទៅ 6.7-អ៊ីង Dynamic AMOLED 2X panel រត់នៅលើល្បឿន 120Hz refresh rate ផ្តល់នូវភាពរលូនបំផុតនៅក្នុងការប្រើប្រាស់។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏ទទួលបាននូវបទពិសោធន៌ថ្មីសម្រាប់ការទស្សនាវីដេអូ លេងហ្គេម ក៏ដូចជាការបញ្ជាទៅលើអេក្រង់ផងដែរ។
សម្រាប់ការផ្លាស់ប្តូរធំបំផុតនៅលើស្មាតហ្វូននេះ ទៅលើបន្ទះឈីប។ ស្មាតហ្វូន S24 FE ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Exynos 2400e ដែលជាឈីប E-Series ដំបូងបំផុតរបស់ Exynos Processor។ សម្រាប់សមត្ថភាពនៃការប្រើប្រាស់នៅលើបន្ទះឈីបនេះ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ មានការបញ្ជាក់មុននេះថា បន្ទះឈីបនេះ គឺមានសមត្ថភាពទាបជាងបន្ទះឈីប Exynos 2400។

និយាយពីការថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មីនេះវិញម្តង។ នៅលើ Samsung Galaxy S24 FE នេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងមានអមដំណើរជាមួយនិងឡែន wide-angle ទំហំ 12MP ហើយនិងមួយគ្រាប់ទៀតមានទំហំ 8MP ហ៊្សូមបាន 3x optical zoom telephoto lens។ ចំពោះការថតសែលហ្វី នៅលើស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 10 MP។ នៅលើស្មាតហ្វូន The S24 FE នេះ ក៏មានការនាំមកនូវបច្ចេកវិទ្យា ProVisual camera engine របស់ក្រុមហ៊ុន Samsung ជាលើកដំបូងផងដែរ។ បច្ចេកវិទ្យានេះ គឺនឹងសមត្ថភាពអាចជួយទៅលើការគណនាទៅលើពណ៌ នៅក្នុងកម្រិត Super High Dynamic Range photos និង videos ហើយមានការពង្រឹងលើគុណភាពរូបភាពដែលថតនៅលើកាមេរ៉ាគោលទំហំ 50MP ទៀតផង។
ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា Galaxy AI Photo Editing ជាច្រើន ដែលមានដូចជា Generative Edit, Portrait Studio, Edit Suggestions និង Instant Slow-mo ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះ រត់នៅលើស្បែកថ្មី One UI 6.1 ផ្អែកលើ Android 14 ហើយនឹងមានការអាប់ដែតរហូតដល់ទៅ 7 ឆ្នាំថែមទៀតផង។
Galaxy S24 FE មានការបំពាក់នូវថ្មទំហំ 4,700mAh និងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក 25W wired ហើយ 15W wireless charging។ មិនខុសពី S24 series នោះទេ។ ស្មាតហ្វូន S24 FE ក៏មានការឌីស្សាញចេញពីសមាសភាគផលិតឡើងវិញផងដែរ។ នៅលើស្មាតហ្វូននេះមានការការពារដោយបច្ចេកវិទ្យាការពារទឹក និងធូលី IP68 និង 5G, Wi-Fi 6E (802.11ax) រួមនិង Bluetooth 5.3 for connectivity។

Samsung Galaxy S24 FE នឹងមានលក់នៅតាមហាងរបស់ក្រុមហ៊ុន Samsung នៅថ្ងៃទី 3rd ខែតុលាខាងមុខនេះ ដោយស្មាតហ្វូនដែលមានទំហំ 128GB មានតម្លៃ $649.99 និងមានជម្រើសពណ៌ Blue, Graphite, Gray, Mint និង Yellow។
