ស្វែងរកពួកយើង:

Samsung Galaxy S24 Plus នឹងមានការពង្រឹងលើអេក្រង់ និងរ៉េមធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2023 11:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើយើងក្រឡេកទៅមើលទៅលើស្មាតហ្វូន Samsung Galaxy S+ ម៉ូដែលចុងក្រោយមួយចំនួនដែលបានចេញលក់នៅលើទីផ្សារនាពេលកន្លងមកនោះ គឺបានបង្ហាញថា ហាក់បីដូចជាមិនសូវជាមានអនុភាព និងកម្លាំងម៉ាស៊ីនខ្លាំងនោះទេ ក្រៅតែមានការប្រើប្រាស់អេក្រង់ធំជាងម៉ូដែលស្តង់ដារ។ យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា សម្រាប់វត្តមានវត្តមានរបស់ Galaxy S24 Plus ដែលម៉ូដែលថ្មីរបស់ Samsung ត្រូវបានគេរំពឹងថា នឹងមានការអាប់ដែតខ្លាំងជាងមុន ដោយម៉ូដែលនេះ នឹងមានការពង្រឹងលើអេក្រង់កាន់តែខ្ពស់ជាងជំនាន់មុន។
បើតាមការទម្លាយចេញពី Ice Universe នាពេលកន្លងមក បានបញ្ជាក់ថា Galaxy S24 Plus គឺនឹងមានការផ្លាស់ប្តូរច្រើន ដោយបាននិយយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់កម្រិត 2K ថែមទៀតផង។ បើតាមការបញ្ជាក់នៅថ្ងៃនេះ បានបង្ហាញថា អេក្រង់ដែលប្រើនៅលើស្មាតហ្វូនថ្មីនេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត QHD+ screen ដែលជាបន្ទះអេក្រង់ជំនាន់ថ្មី M13 ផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display។
Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Plus នឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 7.7mm ប៉ុណ្ណោះ ហើយនិងមានការបំពាក់នូវរ៉េមទំហំធំដល់ទៅ 12GB ថែមទៀត។ សូមជំរាបថា គិតចាប់តាំងពីការបង្ហាញវត្តមាន Galaxy S models កាលពីឆ្នាំ 2019 មក ស្មាតហ្វូននេះ ប្រើប្រាស់រ៉េមត្រឹម 8GB ប៉ុណ្ណោះ។ ដូច្នេះជាមួយនិងការបង្កើននូវទំហំ 12GB នៅពេលនេះ គឺបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S24 Plus ដែលមានវត្តមាននៅដើមឆ្នាំនេះ គឺពិតជាមានការអាប់ដែតខ្លាំងជាងជំនាន់មុន។
Samsung Galaxy S24 Plus នឹងមានការពង្រឹងលើអេក្រង់ និងរ៉េមធំជាងជំនាន់មុន