
មានការបញ្ជាក់ថ្មីៗនេះថា Samsung Galaxy S24 Ultra និង Galaxy z Fold 5 នឹងទទួលបានមុខងារ Crush Detection ក្នុងពេលឆាប់ៗនេះ តាមរយះការធ្វើបច្ចុប្បន្នភាព Software ថ្មីចុងក្រោយ។ បើតាមការបញ្ជាក់ពី Mishaal Rahman ដែលជាអ្នកជំនាញលើការអភិវឌ្ឍន៍កម្មវិធីបានធ្វើការ Discovered system code ដោយបានរកឃើញមុខងារសំងាត់ “Car Crush Detection Wakeup” Sensor ដែលបានបង្កប់យ៉ាងសំងាត់នៅក្នុង One UI6.1 ដោយបានលាក់នៅក្នុង System App ដែលមានឈ្មោះថា “MoccaMobile”។
លោក Rahman បានរៀបរាប់លម្អិតថា លក្ខណៈពិសេសនេះនៃប្រព័ន្ធ Car Crush Detection Sensor នេះ គឺដំណើការដោយពឹងផ្អែកលើឧបករណ៍ចាប់សញ្ញាបន្សំដែលប្រើទិន្នន័យពីឧបករណ៍ចាប់សញ្ញារូបវិទ្យាជាច្រើនដូចជា accelerometer និង gyroscope ហើយបញ្ជូលទិន្នន័យនោះតាមរយៈ Android Sensor Hub។

យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Samsung នៅឡើយទេសម្រាប់មុខងារពិសេសថ្មីមួយនេះ ហើយក៏មិនទាន់ដឹងថា Samsung គ្រោងនឹងបញ្ចេញមុខងារនេះនៅពេលណានៅឡើយទេ។ ហើយប្រសិនបើ Car Crush Detection Sensor ពិតជាមានវត្តមាននៅលើ Samsung Galaxy S24 Ultra និង Galaxy Z Fold 5 មែននោះ គឺមានន័យថាសម្រាប់ម៉ូដែល Galaxy S24 និង Galaxy S24+ ក៏ទទួលបានមុខងារនេះផងដែរ។

សម្រាប់មុខងារ Car Crush Detection នេះ ត្រូវបានក្រុមហ៊ុន Apple ប្រើប្រាស់នៅលើទូរស័ព្ទ iPhone ក៏ដូចជានាឡិកាដៃឆ្លាតវៃ Apple Watch Series ប៉ុន្មានជំនាន់រួចមកហើយ។ ដោយមុនខាងពិសេសនេះនឹងធ្វើការបញ្ចូនសារសុំជំនួយបន្ទាន់ទៅកាន់ភ្នាក់ងារសង្រ្គោះបន្ទាន់តាមរយះទូរស័ព្ទ និងនាឡិកាដៃនៅពេលដែលមានគ្រោះថ្នាក់រថយន្តបុកប៉ះក្នុងកម្រិតធ្ងន់៕
