ស្វែងរកពួកយើង:

Samsung Galaxy S25 នឹងអាចលេងហ្គេមបានល្បឿន 120Hz តាមរយៈបច្ចេកវិទ្យាថ្មីរបស់ Qualcomm

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2024 08:55 ព្រឹក

អាន 2 នាទី

Article image
Snapdragon 8 Elite គឺជាបន្ទះឈីបជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន Qualcomm ដែលទើបតែសម្ពោធជាផ្លូវការណ៌កាលពីប៉ុន្មានសប្តាហ៌មុននេះ។ បន្ទះឈីបថ្មីនេះ នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗជាច្រើន ហើយសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 series ក៏នឹងមានការបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា បន្ទះឈីបសម្រាប់ Samsung គឺនឹងមានការពង្រឹងសមត្ថភាពខ្ពស់ជាងបណ្តាក្រុមហ៊ុនដៃគូរនានាដែលប្រើប្រាស់ឈីបនេះ។
ប្រភពខាងលើនេះបន្តថា នៅលើឈីបថ្មីនេះ គឺមានការបង្កើននូវសមត្ថភាពខ្ពស់ទៅលើ CPU ក៏ដូចជា GPU ហើយថែមទាំងមានការដាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតសម្រាប់ជួយអោយដំណើរការនៅលើស្មាតហ្វូនមានភាពរលូន ខ្លាំងជាងមុនថែមទៀតផង។ ជាពិសេសគឺការនាំមកនូវបទពិសោធន៍ថ្មីៗសម្រាប់ការលេងហ្គេម។ ថ្មីៗនេះមានសេចក្តីរាយការណ៌ថា នៅលើ Galaxy S25 គឺនឹងអាចលេងហ្គេមបានល្បឿនចាប់ពី 60Hz ដល់ 120Hz បានតយ៉ាងរលូនគ្មានទាក់ឡើយ។
Article image
យោងតាមការបញ្ជាក់ពីអ្នកទម្លាយ Jukanlosreve បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series គឺនឹងផ្តល់អោយនូវការលេងហ្គេមបានកាន់តែអស្ចារ្យតាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី Qualcomm's Adreno Frame Motion Engine (AFME) 2.0 technology។ បច្ចេកវិទ្យាថ្មីនេះ គឹនឹងជួយអោយការលេងហ្គេមដែលមានល្បឿនត្រឹម 60Hz refresh rate (60fps) អាចរត់បានដល់ទៅ 120Hz high refresh rate (120fps)។ ហើយនៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Qualcomm's Snapdragon Game Super Resolution ដែលជួយបន្ថែមនូវទំហំ Resolution របស់ Game បានធំជាងអ្វីដែលបានឃើញកន្លងមកផងដែរ។
Article image
ការពង្រឹងទៅលើសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេរាយការណ៌ថា គឺជាផ្នែកមួយនៃមុខងាថ្មី Game Assist feature របស់ក្រុមហ៊ុន Samsung ដែលនឹងជួយជុំរុញអោយទំហំ Game resolution និង frame rate បានកាន់តែធំហើយនិងមានភាពរលូន ព្រមទាំងមិនឡើងកំដៅ។ គួរបញ្ជាក់ផងដែរកន្លងមានសេចក្តីរាយការណ៌ថា Samsung អាចនឹងមានការប្រើប្រាស់បន្ទះឈីប Exynos 2500 ទៅលើស្មាតហ្វូន Galaxy S25 និង Galaxy S25+ ខណៈដែលម៉ូដែល Galaxy S25 Ultra គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ ប៉ុន្តែថ្មីៗនេះមានការបញ្ជាក់ហើយថា ក្រុមហ៊ុននេះ បានសម្រេចលុបចោលនូវ Exynos ហើយ ដោយងាកមកប្រើប្រាស់ Snapdragon 8 Elite ទាំងអស់សម្រាប់ស្មាតហ្វូន Galaxy S25 series ទាំង 3 ម៉ូដែល។
Samsung Galaxy S25 នឹងអាចលេងហ្គេមបានល្បឿន 120Hz តាមរយៈបច្ចេកវិទ្យាថ្មីរបស់ Qualcomm