ស្វែងរកពួកយើង:

Samsung Galaxy S25 FE ប្រើប្រាស់ឈីប Dimensity ខណៈដែល S25 Series ប្រើឈីប Snapdragon

ដោយ

Koun Jab Luffy

12 តុលា 2024 10:51 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ព័ត៌មាននៃការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ត្រូវបានគេមើលឃើញថា បានក្លាយជាប្រធានបទដ៏សំខាន់នៅលើសារព័ត៌មានអនឡាញធំៗជាច្រើននៅលើពិភពលោក។ ថ្មីៗនេះមានការទម្លាយថា បន្ទះឈីប Exynos 2500 ទំនងជាមិនអាចមានចំនួនគ្រប់គ្រាន់សម្រាប់ Samsung បំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ ដូច្នេះក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon SoCs នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Sereis ទាំងអស់នៅឆ្នាំក្រោយ។
ជាមួយគ្នានេះ ក៏មានការទម្លាយថា ក្រុមហ៊ុន Samsung ក៏អាចនឹងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9400 ផងដែរ។ យោងតាមពាក្យចចាមអារ៉ាមនៅថ្ងៃនេះ បាននិយាយថា ការប្រើប្រាស់បន្ទះឈីបMediaTek Dimensity 9400 នេះ គឺសម្រាប់តែស្មាតហ្វូនម៉ូដែល Galaxy S25 FE តែមួយប៉ុណ្ណោះបើទោះបីមុននេះក្រុមហ៊ុន Samsung និង MediaTek ធ្លាប់បានជជែកគ្នាពីរឿងបន្ទះឈីបថ្មីនេះសម្រាប់ស្មាតហ្វូន S25 Series ក៏ដោយ។
Article image
សូមជំរាបផងដែរ កន្លងមក មានព័ត៌មានជាច្រើនបាននិយាយពីការប្រើប្រាស់បន្ទះឈីប Snapdragon នេះ នៅលើ Galaxy S25, S25+ និង Galaxy S25 Ultra ម្តងរួចមកហើយ គឺលើកលែងតែម៉ូដែល FE ប៉ុណ្ណោះ ដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9400។ និយាយទៅទាល់តែស្មាតហ្វូនដែលមានតម្លៃធូថ្លៃជាងគេ ទើបក្រុមហ៊ុន Samsung សម្រេចប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់មួយនេះ។
Article image
ដូច្នេះប្រសិនបើព័ត៌មាននេះក្លាយជាការពិតនោះ បន្ទះឈីប Exynos 2500 គឺប្រហែលជានៅតែបន្តអភិវឌ្ឍ។ បន្ទះឈីបនេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold និង Flip នៅឆ្នាំក្រោយ ពីព្រោះថា ពេលនោះក្រុមហ៊ុន Samsung ទំនងជាអាចនឹងបញ្ចប់បញ្ហាដែលនៅសល់របស់បន្ទះឈីបនេះ។
Samsung Galaxy S25 FE ប្រើប្រាស់ឈីប Dimensity ខណៈដែល S25 Series ប្រើឈីប Snapdragon