ស្វែងរកពួកយើង:

Samsung Galaxy S25 Series មិនមានការបំពាក់នូវបន្ទះឈីប Exynos 2500 នោះទេ

ដោយ

Koun Jab Luffy

23 តុលា 2024 05:27 ល្ងាច

អាន 2 នាទី

Article image
ប៉ុន្មានថ្ងៃមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series។ នៅថ្ងៃនេះ យោងតាមការទម្លាយចេញពីប្រភពជឿជាក់មួយបានបញ្ជាក់ពីការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូនថ្នាក់ប្រណិតនេះហើយ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺប្រហែលជាប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite របស់ Qualcomm ដោយមិនមានការរាប់បញ្ចូលពីបន្ទះឈីប Exynos 2500 នោះទេ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៌នេះ មានការលើកឡើងថា ស្មាតហ្វូន Galaxy S25 និង Galaxy S25+ អាចនឹងមានការបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Exynos 2500 ប៉ុន្តែនៅពេលនេះ តាមប្រសាសន៌របស់លោក TM Roh ដែលជាអគ្គនាយកផ្នែក Mobile Device របស់ក្រុមហ៊ុន Samsung បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនៃ S-Series នេះ គឺនឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Snapdragon 8 Elite។
Article image
ជាមួយគ្នានេះ បើមើលទៅលើការទម្លាយពីគណនីដែលមានឈ្មោះថា @chunvn8888 នៅលើបណ្តាញ X បាននិយាយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ គឺបានបោះបង់ចោលបន្ទះឈីប Exynos សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ ដូច្នេះ Galaxy S25 និង Galaxy S25+ ក៏នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite ផងដែរ។  លោកបានបន្តថា បន្ទះ ឈីប Snapdragon 8 Elite នឹងមិនត្រឹមតែបំពាក់នូវបន្ទះឈីប Galaxy S25 Ultra នោះទេ គឺថែមទាំងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 series ទៀតផង។
Article image
Chun Bhai បន្តថា គម្រោងដែលក្រុមហ៊ុន Samsung ចង់ប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន Galaxy Z Flip 7 ជាមួយនិងបន្ទះឈីប Exynos 2500 ក៏នឹងមានការលប់ចោលដូចគ្នា។ បន្ទះឈីបនេះអាចនឹងមានការប្រើប្រាស់នៅលើតែស្មាតហ្វូនម៉ូដែលពិសេស  Galaxy S25 FE តែប៉ុណ្ណោះ នេះបើតាមការបង្ហោះរបស់លោកនៅលើ tweet។  ទាក់ទងនឹងព័ត៌មានថ្មីនេះ ក៏មានការបញ្ជាក់ពីទំហំរបស់ស្មាតហ្វូន Galaxy S25 Series ផងដែរ។ សម្រាប់ម៉ូដែល Ultra នឹងមានជម្រើស 4 ពណ៌។
Article image
Samsung Galaxy S25 Series មិនមានការបំពាក់នូវបន្ទះឈីប Exynos 2500 នោះទេ