
បន្ទាប់ការប្រកាសដាក់លក់ជាផ្លូវការណ៌រួចមក នៅពេលនេះ ស្មាតហ្វូន Galaxy S25 Series ចាប់ផ្តើមទទួលបាននូវការអាប់ដេត firmware ជាលើកដំបូងបំផុតរបស់ខ្លួនហើយ ដែល Firmware ថ្មីនេះ នឹងមានផ្តល់ជូននៅក្នុងទីផ្សារជាច្រើន ហើយនឹងមានការជួសជុលទៅលើចំណុចខ្វះខាតមួយចំនួនដែលរួមមានដូចជាការ Fix bug និង security patch។ គួររំលឹកផងដែរថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមធ្វើការអាប់ដេតដំបូងបំផុតសម្រាប់ស្មាតហ្វូន Galaxy S25 ជិត 2 សប្តាហ៍មុននេះ នៅក្នុងប្រទេសកូរ៉េ។
សូមជំរាបថា ការអាប់ដេតដំបូងគឺទៅលើ Firmware ដែលលេខ S93xNKSU1AYB3 មុននេះ នៅមិនទាន់បានដំណើរការនៅក្នុងទីផ្សារផ្សេងទៀតនោះទេ។ នៅពេលនេះ គឺមានចេញនូវ firmware version S93xBXXU1AYB4 នេះ បើតាមការបញ្ជាក់ចេញពី @tarunvats33។ ក្រុមហ៊ុន Samsung បានចាប់ផ្តើមអាប់ដេតទៅលើស្មាតហ្វូន Galaxy S25 Series នេះទៅកាន់តំបន់ជាច្រើនទៀតផងដែរ។

ការអាប់ដេតនេះដំណើរការសម្រាប់ទីផ្សារនៅអារ៉ាប់រួម និងឥណ្ឌា ប៉ុន្តែក៏នឹងដំណើរការនៅក្នុងទីផ្សារជាច្រើនទៀតនៅពេលខ្លីខាងមុខនេះ។ សម្រាប់ firmware នេះគឺមានទំហំធំជាង 666MB ខណៈពេលដែលការអាប់ដេតនៅក្នុងកូរ៉េ គឺមានទំហំ 585.9MB។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy S25 Series ក៏រាយការណ៍អំពីបញ្ហាទៅលើកាមេរ៉ាផងដែរបន្ទាប់ពីការអាប់ដេតនៅក្នុងកូរ៉េរួចមក៕

