
ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅលើទីផ្សារសកលនាដើមឆ្នាំក្រោយនេះហើយនៅក្នុងព្រឹត្តិការណ៌ Galaxy Unpack Event 2025។ ខណៈដែលនៅសល់ពេលវេលាច្រើនទំទំរាំដល់ថ្ងៃសម្ពោធនោះ នៅថ្ងៃនេះ មានការទម្លាយនូវព័ត៌មានថ្មីនៃប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
បើមើលទៅលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Samsung នោះ គឺបានបញ្ជាក់អោយដឹងថា នៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មានការផ្តោតខ្លាំងទៅលើការផលិតរូបភាព និងវីដេអូ រួមជាមួយនិងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់។ ជាពិសេសសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលថ្មី ដែលមានការកាមេរ៉ាខ្លាំងជាងគេបំផុតនៅលើទីផ្សារស្មាតហ្វូន។
យោងតាមការបែកធ្លាយនៅថ្ងៃនេះ បានបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 គឺនឹងមានការបំពាក់នូវកាមេរ៉ាគោលមានទំហំ 200MP និងមានការគាំទ្រដោយសិនស័រថ្មី ISOCELL HP2 របស់ក្រុមហ៊ុន Samsung ដែលមានការពង្រឹងខ្លាំងបំផុតសម្រាប់ការបង្កើននូវគុណភាពរូបភាពរ រួមជាមួយនិងការថតរូបនៅក្នុងពន្លឺទាប low-light។ ជាមួយគ្នានៅលើស្មាតហ្វូន Galaxy S25 Ultra វិញ ក៏នឹងមានការបំពាក់នូវកាមេរ៉ាថ្មីទំហំ 50MP ultrawide គាំទ្រនូវសិនស័រ 1/2.76-អ៊ីង JN1 និង 1 គ្រាប់ទៀត ក៏មានទំហំ 50MP telephoto ហ៊្សូមបាន 3x optical zoom ហើយនិងមានមុខងារ OIS ជំនួយដល់ការហ៊្សូមទៀមថែទៀតផង។ សម្រាប់គ្រាប់ទីបួន គឺមានការប្រើប្រាស់នូវសិនស័រធំដល់ទៅ 1/3-អ៊ីង ISOCELL និងមានកាមេរ៉ាទំហំ 50MP Telephoto ដែលកាមេរ៉ានេះ គឺសម្រាប់ការផលិតវីដេអូ 8K។

Samsung Galaxy S25 Series នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 SoC គ្រប់ម៉ូដែលទាំងអស់។ មានការព្យាករណ៌ថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series ឆ្នាំនេះ គឺអាចនឹងមានតម្លៃខ្ពស់ជាងជំនាន់មុន ដោយសារតែការកើនឡើងទៅលើតម្លៃនៃការផលិតបន្ទះឈីប។ ជាមួយគ្នានេះ នៅលើ Galaxy S25 Ultra ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានសមត្ថភាពផលិតនូវវីដេអូ ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាទប់លំនឹង EIS នៅគ្រប់កម្រិត និងល្បឿន frame rates ផងដែរ។
