ស្វែងរកពួកយើង:

Samsung Galaxy S25 Slim អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារនាខែកុម្ភៈ 2025

ដោយ

Koun Jab Luffy

24 ធ្នូ 2024 05:49 ល្ងាច

អាន 2 នាទី

Article image
Samsung ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series របស់នៅថ្ងៃទី 7 ខែកុម្ភៈខាងមុខនេះហើយ។ តាមរយៈនៃការតម្លើងមកជាមួយនូវបច្ចេកវិទ្យាថ្មីៗ រួមនិងមុខងារ AI កាន់តែសំបូរបែប ថែមទៀតនោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ត្រូវបានគេរំពឹងថា នឹងបង្កើតនូវស្តង់ដារថ្មីមួយទៀតសម្រាប់ស្មាតហ្វូនម៉ូដែលម៉ូដែលប្រណិត។
យោងតាមប្រភពនៃឧស្សាហកម្មនេះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងមានរៀបចំនូវព្រឹត្តិការណ៌ ‘Galaxy Unpacked’ នៅសហរដ្ឋអាមេរិក នាថ្ងៃទី 23rd ខែមករា វេលាម៉ោង 3am ម៉ោងនៅកូរ៉េខាងត្បូង។ ព្រឹត្តិការណ៌នេះ នឹងក្លាយជាកម្មវិធីបង្ហាញវត្តមានជាលើកដំបូងរបស់ Galaxy S25 series។ ហើយបន្ទាប់ពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏នឹងមានការដាក់អោយ Pre-Orders ស្មាតហ្វូននេះ ចាប់ពីថ្ងៃទី 24th ខែមករា រហូតដល់ថ្ងៃ 3rd ខែកុម្ភៈផងដែរ។
Article image
សម្រាប់ទីផ្សារកូរ៉េខាងត្បូង គឺប្រារព្ធកម្មវីធីនៅថ្ងៃទី 7th ខែកុម្ភៈ។ ប្រភពខាងលើនេះបន្តថា Galaxy S25 series ដែលមានវត្តមានឆ្នាំនេះ នឹងមាន 4 ម៉ូដែល ក្នុងនោះមានម៉ូដែលស្តង់ដារ, Plus, Ultra និងមួយចុងក្រោយម៉ូដែល Galaxy S25 Slim ដែលជាស្មាតហ្វូនមានរូបរាងថ្មីខុសប្លែកពីសមាជិកផ្សេងៗ គឺមានកម្រាស់ស្តើង មានទម្ងន់ស្រាល។
Article image
វត្តមានរបស់ Galaxy S25 Slim នៅពេលខាងមុខនេះ អាចបានបញ្ជាក់ថា គឺជាការត្រឡប់មកវិញនៃការឌីស្សាញស្មាតហ្វូនដែលមានកម្រាស់ស្តើង ultra-thin ស្រដៀងនឹងស្មាតហ្វូនគំរូ Galaxy Alpha ដែលបង្ហាញវត្តមានកាលពីឆ្នាំ 2014។ Galaxy S25 series ត្រូវបានគេជឿជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ខណៈដែលម៉ូដែល Ultra នឹងមានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 512GB និង 1TB។
Samsung Galaxy S25 Slim អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារនាខែកុម្ភៈ 2025