
Samsung Galaxy S25 Ultra នឹងបង្ហាញវត្តមានផ្លូវការណ៍នៅដើមឆ្នាំ 2025 ខាងមុខនេះ។ ប្រភពព័ត៌មានជាច្រើនបានធ្វើការចេញផ្សាយទាក់ទងនឹងគុណសម្បត្តិ និងលក្ខណៈសម្បត្តិជាច្រើនរបស់ Galaxy S25 Ultra។ បើតាមប្រភពព័ត៌មានចុងក្រោយ បាននិយាយថា Samsung Galaxy 25 Ultra នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានកម្រាស់ស្តើងជាងជំនាន់មុន។
យោងតាមប្រភពចេញពី Ice Universe បាននិយាយថា Samsung Galaxy S25 Ultra នឹងមានគែមអេក្រង់ស្តើងបំផុត គឺស្តើងជាង Xiaomi 15 និង iPhone 16 Pro Max ដូចនេះមានន័យថា Galaxy S25 Ultra នឹងក្លាយជាកំពូលស្មាតហ្វូនដែលមានគែមស្តើងជាងគេបំផុតក្នុងពិភពស្មាតហ្វូនកំពូល។ បន្ថែមពីនេះ Ice Universe ក៏បានបង្ហាញពីជម្រើសពណ៌របស់ Galaxy S25 Ultra ដែលក្នុងនោះមានដូចជា ពណ៌ខៀវ ហៅថា Light blue back និងទឹកប្រាក់ជាមួយស៊ុមលោហៈ។

ចំនែកម៉ូដែលពណ៌ខ្មៅ នឹងមានផ្ទៃខាងក្រោយពណ៌ខ្មៅ និងមានស៊ុមពណ៌ទឹកប្រាក់។ រីម៉ូដែលពណ៌ស នឹងស៊ុមពណ៌ទឹកប្រាក់ភ្លឺ ហើយនិងពណ៌ប្រផេះជាមួយនឹងពណ៌ទឹកមាស។ បើតាមការទម្លាយចេញពីគណនី Evan Blass (@evleaks) បានឲ្យដឹងថា Galaxy S25 Ultra ជម្រើសពណ៌ Titanium Black, Titanium Gray, Titanium Jade Green, Titanium Jet Black, Titanium Pink Gold, Titanium Silver Blue និង Titanium White Silver៕
