ស្វែងរកពួកយើង:

Samsung Galaxy S25 Ultra នឹងមានការទ្រទ្រង់ជាមួយប្រព័ន្ធផ្កាយរណប Satellite Connectivity

ដោយ

Koun Jab Luffy

11 កញ្ញា 2024 11:28 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះ មានការចេញផ្សាយនូវព័ត៌មានរួចមកហើយស្តីពីការបង្ហាញវត្តមានរបស់ថេប្លេតជំនាន់ថ្មីរបស់់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Tab S10 Ultra និង Galaxy Tab S10 Plus នៅលើបញ្ជី 3C Certification នៅក្នុងប្រទេសចិន។ សម្រាប់ថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ដែលមានលេខម៉ូដែល SM-S9380 ក៏ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C នេះថែមទៀតហហើយ។
សូមជំរាបថា កាលពីឆ្នាំមុននេះស្មាតហ្វូនដែលមានលេខម៉ូដែល SM-S9280 ដែលមានវត្តមាននៅលើបញ្ជីនេះ គឺបង្ហាញខ្លូនជាមួយស្មាតហ្វូន Galaxy S24 Ultra ដូច្នេះហើយសម្រាប់លេខម៉ូដែល SM-S9380 ថ្មីនេះ គឺភាគរយច្រើនបង្ហាញវត្តមានជា S25 Ultra។ ស្របពេលលជាមួយគ្នានេះ អ្នកទម្លាយដែលមានឈ្មោះថា Steve Hemmerstoffer (OnLeaks) ក៏មានការចែករំលែកនូវគំរូនៃការឌីស្សាញថ្មីរបស់ស្មាតហ្វូនថ្មីនេះផងដែរ។
Article image
នៅលើបញ្ជីរបស់ 3C certification នេះ បានបង្ហាញថា Galaxy S25 Ultra នឹងបន្តការប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 45W charging ដូចជំនាន់មុនដដែល។ ដូចគ្នជាមួយនិង S24 Ultra អញ្ចឹង នៅក្នុងប្រអប់របស់ស្មាតហ្វូនជំនាន់ថ្មី S25 Ultra នឹងមានការភ្ជាប់ជាមួយនូវឆ្នាំងសាកមកជាមួយនោះទេ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ក៏នឹងមានការដាក់អោយដំណើរការជាមួយនិងប្រព័ន្ធផ្កាយរណប Satellite Connectivity ផងដែរ។ ដូច្នេះ ម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានការប្រើប្រាស់នូវប្រព័ន្ធsatellite communication support នេះ។
Article image
ទាក់ទងជាមួយនិងគំនូសព្រាងរបស់ Galaxy S25 Ultra ដែលចែកចាយដោយ OnLeaks តាមរយៈកិច្ចសការជាមួយនិង AndroidHeadlines នេះ គឺបានបង្ហាញថា រូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនសូវជាខុសគ្នាពីស្មាតហ្វូនជំនាន់មុន S24 Ultra នោះទេ។ ប៉ុន្តែបើតាមប្រភពជឿជាក់បានមួយទៀត Ice Universe បានបញ្ជាក់ថា គំនូសព្រាងថ្មីនេះ គឺមិនត្រឹមត្រូវ 100% នោះទេ ពីព្រោះថា ការឌីស្សាញទៅលើ camera ring មានភាពខុសគ្នា រួមទាំង, Texture, គែម bezels និងស៊ុមលោហៈជុំវិញ ក៏ខុសគ្នាដែរ។
ការបែកធ្លាយថ្មីនេះ ថែមទាំងមានការបញ្ជាក់ពីទំហំខ្លួនរបស់ស្មាតហ្វូននេះដែរ។ ស្មាតហ្វូននេះ នឹងមានទំហំ 162.8 x 77.6 x 8.2mm ប្រៀបធៀបជាមួយ S24 Ultra គឺមានទំហំ 162.3 x 79 x 8.6mm។ ជាមួយនិងគ្នានេះ ក៏មានការទម្លាយថា ស្មាតហ្វូន S25 Ultra មានកំពស់ខ្ពស់ជាង និងមានកម្រ៉ាស់ស្តើងជាងជំនាន់មុន S24 Ultra ដូចគ្នា។ ស្មាតហ្វូន S25 Ultra នឹងមានទម្ងន់ 219g ប្រៀបធៀបជាមួយ S24 Ultra គឺមានទម្ងន់ដល់ទៅ 232g។ សម្រាប់អេក្រង់ Samsung Galaxy S25 Ultra នឹងមានទំហំ 6.8-អ៊ីង។
Article image
យោងតាមរបាយការណ៌មុននេះ បាននិយាយថា Galaxy S25 Ultra នឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 for Galaxy និងមានថ្មទំហំ 5,000mAh ហើយនិងមានកាមេរ៉ាគោលទំហំ 200-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ISOCELL JN3 ultra-wide lens និងទីបីមានទំហំ 50-Megapixel telephoto camera ហ៊្សូមបាន 3x optical zoom និងមួយគ្រាប់ទៀតជា periscope telephoto camera ហ៊្សូមបាន 5x optical zoom។
Samsung Galaxy S25 Ultra នឹងមានការទ្រទ្រង់ជាមួយប្រព័ន្ធផ្កាយរណប Satellite Connectivity