ស្វែងរកពួកយើង:

Samsung Galaxy S25 Ultra ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ NBTC ក្នុងប្រទេសថៃហើយ

ដោយ

Koun Jab Luffy

11 ធ្នូ 2024 07:34 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវគេរំពឺងថា នឹងមានការបង្ហាញនូវស្មាតហ្វូន Galaxy S25 series នៅក្នុងខែមករា ឆ្នាំ 2025 នេះ។ ដូច្នេះ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ស្មាតហ្វូនម៉ូឌែល S25 Series ថ្មីនេះ នឹងបង្ហាញខ្លួននៅលើវេទិកា platforms ជាច្រើន ទៀតនៅជុំវិញពិភពលោក ជាក់ជាមិនខានឡើយ។ យោងតាមការអភិវឌ្ឍថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 Ultra នេះ មានការបង្ហាញខ្លួននៅលើ Database នៃ NBTC Certification Platform នៅក្នុងប្រទេសថៃ ហើយ។ នៅក្នុងពេលនេះ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy S25, S25+ និង S25 Ultra ផងដែរ។
ដូចអ្វីដែលបានបង្ហាញខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ គឺមានលេខម៉ូឌែល SM-S938B/DS នៅក្នុង Database នៃ NBTC។ សម្រាប់ស្មាតហ្វូនGalaxy S24 Ultra នេះក៏បង្ហាញខ្លួននៅលើបញ្ជីទិន្នន័យរបស់ស្ថាប័ន NBTC នៅក្នុងខែវិច្ឆិកាឆ្នាំ 2023 មុនការប្រកាសជាផ្លូវការនៅក្នុងខែមករា ឆ្នាំ 2025 ។ ស្មាតហ្វូន S25 Ultra នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2025 ខាងមុខនេះ។
Article image
បើតាមអ្នកទម្លាយ Arsène Lupin ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នេះ នឹងមានម៉េមូរីទំហំ 128GB/ 256GB ខណៈដែលស្មាតហ្វូន S25+ គឺមានម៉េមូរីទំហំ 256GB/512GB។ ចំពោះស្មាតហ្វូន Galaxy S25 Ultra នេះ មាន 3 ទំហំគឺ 256GB, 512GB និង 1TB ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានរ៉េមទំហំ 12GB ផងដែរ។
Article image
ប្រភពមួយទៀតចេញពី Jukanlosreve បានអះអាងថា ស្មាតហ្វូន Galaxy S25 Ultra នេះ គឺមានរ៉េមទំហំ 12GB/256GB និងរ៉េមទំហំ 16GB/512GB និង 16GB/1TB។ ស្មាតហ្វូន Galaxy S25 Ultra នេះនឹងមានបន្ទះឈីប Snapdragon 8 Elite ។ សម្រាប់ស្មាតហ្វូន Galaxy S25 និង Galaxy S25+ នឹងមានបន្ទះឈីប Snapdragon 8 Elite ហើយស្មាតហ្វូនទាំងពីរនេះនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប  Exynos 2500 នៅក្នុងទីផ្សារមួយចំនួនផ្សេងទៀតផងដែរ៕