ស្វែងរកពួកយើង:

Samsung Galaxy S25 Ultra នឹងមានការប្រើប្រាស់ជម្រើសពណ៌ថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

17 ធ្នូ 2024 10:02 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីមានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra រួចមកនៅថ្ងៃនេះ មានការចែកចាយនូវជម្រើសពណ៌ថ្មីៗដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ នៅក្នុងការបែកធ្លាយខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់ជម្រើសពណ៌ខុសៗគ្នារវាងម៉ូដែលស្តង់ដារ និងម៉ូដែល online-exclusive colors។
សម្រាប់ម៉ូដែលស្តង់ដារ Galaxy S25 Ultra នឹងមានការប្រើប្រាស់នូវជម្រើសពណ៌ Titanium Black, Titanium SilverBlue, Titanium Gray និង Titanium WhiteSilver ខណៈដែលស្មាតហ្វូន Galaxy S25 Ultra ដែលលក់នៅលើ online-exclusive មានពណ៌ Titanium JetBlack, Titanium JadeGreen និង Titanium PinkGold។ ជាមួយគ្នានេះក៏មានការបញ្ជាក់ពីចំនួននៃការផលិតទៅលើជម្រើសពណ៌និមួយៗផងដែរ។ បើតាមការទម្លាយចេញពី @DSCCRoss បានអោយងដឹងថា សម្រាប់ពណ៌ Titanium Black នឹងមានការផលិតច្រើន ខណៈដែល TitaniumPinkGold មានចំនួនតិចជាង។
Article image
យោងតាមរបាយការណ៌កាលពីសប្តាហ៌មុន ក៏ធ្លាប់បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវជម្រើស ពណ៌ Titanium SilverBlue គឺជាពណ៌ផ្លូវការណ៌សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ធ្វើការផ្សព្វផ្សាយ។ មកដល់ពេលនេះ បើទោះបីជាមានការបញ្ជាក់ពីពណ៌ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះរួចហើយក៏ដោយ សម្រាប់ Galaxy S25 Ultra ក៏អាចនឹងមានពណ៌ផ្សេងៗទៀតផងដែរ នៅពេលដែលមានការប្រកាសេចេញជាផ្លូវការណ៌។ សូមជំរាបថា Samsung នឹងមានប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Ultra នៅខែក្រោយនេះហើយ។
Samsung Galaxy S25 Ultra នឹងមានការប្រើប្រាស់ជម្រើសពណ៌ថ្មីៗជាច្រើន