ស្វែងរកពួកយើង:

Samsung Galaxy S25 Ultra នឹងមានការពង្រឹងកាន់តែខ្លាំងទៅលើការថតវីដេអូកម្រិត Low Light

ដោយ

Koun Jab Luffy

10 មករា 2025 10:18 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញពីកាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការណ៍នូវព្រឹត្តិការណ៌ next Galaxy Unpacked event រួចហើយ ដោយកម្មវិធីនេះ នឹងមានការបង្ហាញវត្តមាននូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25, Galaxy S25+, Galaxy S25 Ultra ហើយក៏អាចនឹងមាន Galaxy S25 Slim ផងដែរ។ សូមជំរាបថា កន្លងមក ក៏មានការទម្លាយនូវការឌីស្សាញរូបភាពស្មាតហ្វូននេះ ដូចជា អេក្រង់ កាមេរ៉ា អង្គចងចាំ បន្ទះឈីប រួមនិងថាមពលថ្មនៅលើស្មាតហ្វូនេះផងដែរ។
នៅថ្ងៃនេះ យោងតាមអ្នកទម្លាយដ៏ល្បីចេញពីប្រទេសចិន Ice Universe បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការពង្រឹងទៅលើការថតវីដេអូកម្រិត Low Light កាន់តែខ្លាំង។ អ្នកទម្លាយរូបនេះ បានបន្តថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការពង្រឹងទៅលើសមត្ថភាពខ្លាំងជាងមុនផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ដែលមានសមត្ថភាពខ្ពស់ជាងបន្ទះឈីប Snapdragon 8 Gen 2។ ផ្អែកលើការទម្លាយព័ត៌មានជាច្រើនរបស់ Ice Universe អាចបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបំពាក់នូវសមត្ថភាពថតវីដេអូកាន់តែខ្ពស់ Galaxy S25 Ultra។
យោងតាមប្រភពខាងលើនេះ បាននិយាយថា Samsung Galaxy S25 Ultra នឹងបំពាក់នូវសែនស័រកាមេរ៉ា Ultrawide ថ្មីទំហំ 50MP ជាសែនស័រ Samsung ISOCELL JN3 ដែលមានសមត្ថភាពក្នុងការផលិតសាច់រូបភាពបានក្នុងកម្រិត 0.7um pixel size។ ប្រភពដដែលនេះ បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធសែនស័រកាមេរ៉ាផ្សេងទៀត គឺរក្សាដូចគ្នានឹងកាមេរ៉ាដែលដំឡើងនៅលើ Galaxy S24 Ultra បច្ចុប្បន្នដដែល។ ដោយក្នុងនោះរួមមានសែនស័រគោលទំហំ 200MP ISOCELL HP2, សែនស័រ Telephoto ទំហំ 10MP កម្រិត 3X optical-zoom ជាសែនស័រ Sony IMX754 និង 50MP Periscope កម្រិត 5X Optical-zoom ជាសែនស័រ Sony IMX854។
Article image
គួរបញ្ជាក់ថា បើតាមរូបភាពដែលបានទម្លាយចេញមកចុងក្រោយនេះ បានបង្ហាញថា Samsung Galaxy S25 Ultra នឹងមានជម្រើសពណ៌ដូចជា Titanium Black, Titanium Blue, Titanium Gray, និង Titanium Silver ខណៈដែល Ice Universe កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា Galaxy S25 Ultra មានជម្រើសពណ៌ដូចជា  black, green, blue, និង titanium៕
Samsung Galaxy S25 Ultra នឹងមានការពង្រឹងកាន់តែខ្លាំងទៅលើការថតវីដេអូកម្រិត Low Light